នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ ២០២០ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានចូលរួមជាអធិបតីកម្មវិធីស្រឡាញ់បរិស្ថានរៀបចំឡើងដោយក្រុមនិស្សិតស្ម័គ្រចិត្តមកពីប្រទេសកូរ៉េខាងត្បូង និងសិស្សានុសិស្សនៅសាលាបឋមសិក្សាព្រែកព្នៅ។ កម្មវិធីស្រឡាញ់បរិស្ថានដែលមានសកម្មភាពដាំដើមឈើក្នុងបរវេណសាលា និងការសម្អាតអនាម័យបរិស្ថាន និងការបញ្ជ្រាបចំណេះដឹងពីបរិស្ថានជូនដល់សិស្សានុសិស្ស។ ឯកឧត្តម នេត្រ ភក្ត្រា បានវាយតម្លៃថាសកម្មភាពដែលរៀបចំដោយយុវជនស្ម័គ្រចិត្តកូរ៉េនេះពិតជាបានចូលរួមចំណែកក្នុងការកែប្រែឥរិយាបថប្អូនៗសិស្សានុសិស្សនៅសាលាបឋមសិក្សាព្រែកព្នៅនេះឱ្យកាន់តែគោរពនិងស្រឡាញ់បរិស្ថានកាន់តែខ្លាំងឡើង។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ដានក៏បានជំរុញឱ្យសិស្សានុសិស្សចូលរួមប្រតិបត្តិមេត្រីភាពបរិស្ថានទាំងនៅសាលា និងនៅតាមគេហដ្ឋានរៀងៗខ្លួនដោយចាត់ទុកគ្រប់កន្លែងទាំងអស់ជាផ្ទះរបស់ខ្លួនដែលត្រូវនាំគ្នាចូលរួមសម្អាត។

 

ព័ត៌មានបន្ថែម

ឯកឧត្តម សាយ សំអាល់ ៖ យុវជនត្រូវមានគំនិតច្នៃប្រឌិត និងមានឆន្ទៈការលះបង់ខ្ពស់ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងប្រទេសជាតិឱ្យមានការរីកចម្រើនទៅមុខ
ថ្ងៃ ពុធ, 20 មករា, 2021 ឯកឧត្តម សាយ សំអាល់ ៖ យុវជនត្រូវមានគំនិតច្នៃប្រឌិត និងមានឆន្ទៈការលះបង់ខ្ពស់ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងប្រទេសជាតិឱ្យមានការរីកចម្រើនទៅមុខ
មន្ត្រី​ឧទ្យានុរក្ស​ឆ្នើម ០​៦​រូបនៃដែនជម្រកសត្វព្រៃស្រែពកនិងដែនជម្រកសត្វព្រៃភ្នំព្រេច ​ទទួល​បាន​ប័ណ្ណសរសើរ​មេត្រីភាព​ពី​ក្រសួងបរិស្ថាន​
ថ្ងៃ ពុធ, 20 មករា, 2021 មន្ត្រី​ឧទ្យានុរក្ស​ឆ្នើម ០​៦​រូបនៃដែនជម្រកសត្វព្រៃស្រែពកនិងដែនជម្រកសត្វព្រៃភ្នំព្រេច ​ទទួល​បាន​ប័ណ្ណសរសើរ​មេត្រីភាព​ពី​ក្រសួងបរិស្ថាន​
មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានបន្តការហ្វឹកហាត់បច្ចេកទេសដើម្បីពង្រឹងសមត្ថភាព និងបង្កើនប្រសិទ្ធភាពការពារនិងអភិរក្សធនធានធម្មជាតិ
ថ្ងៃ ពុធ, 20 មករា, 2021 មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានបន្តការហ្វឹកហាត់បច្ចេកទេសដើម្បីពង្រឹងសមត្ថភាព និងបង្កើនប្រសិទ្ធភាពការពារនិងអភិរក្សធនធានធម្មជាតិ