ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានទទួលជួបគណៈកម្មការប្រកួតបរវរកញ្ញាភពផែនដីដើម្បីពិភាក្សាការងារទាក់ទងនឹងកិច្ចសហការ និងការរៀបចំព្រឹត្តិការណ៍ ការប្រកួតបវរកញ្ញាភពផែនដី
ថ្ងៃ ចន្ទ, 13 មករា, 2020នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ ២០២០ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានទទួលជួបគណៈកម្មការប្រកួតបរវរកញ្ញាភពផែនដីដើម្បីពិភាក្សាការងារទាក់ទងនឹងកិច្ចសហការ និងការរៀបចំព្រឹត្តិការណ៍នេះ។ រៀបចំឡើងដោយក្រុមហ៊ុន Miss Planet International, ការប្រកួតបវរកញ្ញាភពផែនដីនេះគ្រោងនឹងធ្វើឡើងចន្លោះពីថ្ងៃទី២៥ ខែមេសា ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២០ ខាងមុខ ហើយរំពឹងថានឹងមានការចូលរួមប្រកួតប្រជែងពីបវរកញ្ញាមកពីប្រទេសប្រមាណ ៧០។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងអំណរគុណដល់គណៈកម្មការរៀបចំដែលបានបញ្ចូលកម្មវិធីទាក់ទងនឹងបរិស្ថានក្នុងសកម្មភាពនៃការប្រកួតប្រជែង និងបានបង្ហាញការគាំទ្រចំពោះការរៀបចំនេះ។
ព័ត៌មានបន្ថែម
ថ្ងៃ ព្រហស្បតិ៍, 1 មេសា, 2021
ក្រសួងបរិស្ថាន បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទ