លោក លឿង កេសរោ ប្រធាននាយកដ្ឋានតំបន់បេតិកភណ្ឌ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន កាលពីថ្ងៃទីសុក្រ ១រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ បានដឹកនាំមន្រ្តីជំនាញក្រសួងបរិស្ថាន សហការជាមួយមន្រ្តីឧទ្យានុរក្ស សមត្ថកិច្ចនគរបាលជាតិ កងយោធពលខេមរភូមិន្ទ និងអាជ្ញាធរមូលដ្ឋាន បានចុះស្រាវជ្រាវតំបន់បេតិភណ្ឌធម្មជាតិនៅក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀរ នៅក្នុងខេត្តមណ្ឌលគីរី។ ក្រុមការងារធ្វើដំណើរ​ ដោយរថយន្ត ផង និងដោយម៉ូតូផង បានទៅដល់ទីតាំងធម្មជាតិ កន្លែងវប្បធម៌របស់ជនដើមភាតិចនៅក្នុងតំបន់។ នៅទីនោះ ក្រុមការងារបានចុះពិនិត្យស្រាវជ្រាវលើតំបន់សសរថ្មធម្មជាតិជាច្រើនផ្ទាំង ស្ថិតនៅភូមិលេខ៥(ឡាំមេះ) ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ក្នុងភូមិសាស្រ្តតំបន់របៀងអភិរក្សជីវៈចម្រុះ«ខេត្តមណ្ឌលគិរី» ដែលតាមការសិក្សាជំហានដំបូងមានអាយុកាលរាប់ពាន់ឆ្នាំ។
លោក វុធ សារុំ នាយកដែនជម្រកសត្វព្រៃភ្នំណាមលៀរ បានឱ្យដឹងថា សសរថ្មធម្មជាតិរាប់ពាន់ដើមមានមុខកាត់ចាប់ពី៤០សម ដល់៦០សម និងប្រវែងរហូតដល់ ២ ម៉ែត្រ ដុះឡើងពីធម្មជាតិតាមចង្កេះភ្នំណាមលៀរ ដែលមើលទៅហាក់ដូចជាត្រូវបានគេលើកបន្ដុបលើគ្នាដូចរាងប្រាសាទបុរាណ។ តាមរយៈការស្រាវជំហានដំបូងក្រៅពីសសរថ្ម មានវត្តមានដើមរកា ដើមជ្រៃលាភ នាងនួន ធ្នង់ ស្រឡៅ ឈើទាល ដើមឬស្សី ឈើផ្សេងទៀតនៅតំបន់នោះផងដែរ ដែលជាសម្បត្តិធម្មជាតិ កម្រឃើញមាននៅតាមតំបន់ការពារធម្មជាតិ។ លោក វុធ សារុំ បានបន្ថែមថា លើសពីនេះ តំបន់ការពារធម្មជាតិនេះ មានសត្វព្រៃដូចជាក្តាន់ញ៉ែង ឈ្លូស ជ្រូកព្រៃ សំពោច ឆ្មារបា សត្វកេងកង ជាដើម ព្រមទាំងមានទឹកធ្លាក់ពីលើដុំថ្មដ៏ប្រណិតផងដែរ។ តំបន់ព្រៃដែលមានធនធានធម្មជាតិដ៏មានតម្លៃទាំងនោះ ក៏ជាជាទីកន្លែងសក្ការៈបូជាដ៏ស័ក្តសិទ្ធិតាមជំនឿរបស់ជនជាតិដើមភាគតិចព្នងជាច្រើនជំនាន់មកហើយ។
លោក លឿង កេសារោ បានបញ្ជាក់ថា ក្រោយពីការសិក្សា ក្រុមការងារមានគម្រោងរៀបចបង្កេីតជាតំបន់អភិរក្សបេតិកភណ្ឌ«ឡាំមេះ» ដើម្បីថែរក្សាសម្បត្តិជាតិ សម្បត្តិដូនតា និងជំនឿប្រពៃណីរបស់ជនជាតិដើមភាគតិចព្នង ដោយធ្វើការចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ និងបោះបង្គោលកំណត់ព្រំប្រទល់ឱ្យបានច្បាស់លាស់។

    

ព័ត៌មានបន្ថែម

លទ្ធផលនៃការអង្កេតតាមដានគុណភាពខ្យល់ពីស្ថានីយត្រួតពិនិត្យគុណភាពខ្យល់នៅទូទាំងប្រទេស
ថ្ងៃ ចន្ទ, 20 មករា, 2020 លទ្ធផលនៃការអង្កេតតាមដានគុណភាពខ្យល់ពីស្ថានីយត្រួតពិនិត្យគុណភាពខ្យល់នៅទូទាំងប្រទេស
ឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ
ថ្ងៃ សុក្រ, 17 មករា, 2020 ឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ រួមជាមួយឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជីវភាព និងការអភិវឌ្ឍក្រុងកោះរ៉ុង
ថ្ងៃ ព្រហស្បតិ៍, 16 មករា, 2020 ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ រួមជាមួយឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជីវភាព និងការអភិវឌ្ឍក្រុងកោះរ៉ុង