មន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ
ថ្ងៃ សុក្រ, 10 មករា, 2020នៅថ្ងៃសុក្រ ១រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ ដែលប្រចាំការនៅតំបន់អភិរក្សព្រៃលិចទឹក និងព្រៃឬស្សីមាត់ឃ្មង់ បានចូលរួមសហការជាមួយលោកមេឃុំទន្លេបិទ ក្រុមប្រឹក្សាឃុំ លោកមេភូមិ ប្រជាការពារភូមិ និងសិស្សានុសិស្ស ចំនួន៥០០នាក់ បានធ្វើអនាម័យសម្អាតបរិស្ថាន តាមដងផ្លូវជាតិលេខ៧ ស្ថិតនៅក្នុងភូមិយាយស ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ៕