នៅថ្ងៃទី៨ និង ទី៩ ខែមករា ឆ្នាំ២០២០ នៅការិយាល័យ​ធនាគារពិភពលោក ក្រុមការងារ ធនាគារពិភពលោក សហការជាមួយក្រុមការងារអនុវត្តគម្រោង បានជួបពិភាក្សាគ្នាអំពីផែនការសម្មភាពសម្រាប់សមាសភាគនានា និងផែនការសកម្មភាពលទ្ធកម្ម ហិរញ្ញវត្ថុ និងការប្រើប្រាស់ថវិកាGEF និងIDA សម្រាប់ការអនុវត្តសកម្មភាពនានាក្នុងគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា។ កិច្ចពិភាក្សាបានផ្តោតជាសំខាន់លើ
១) ការចាប់ផ្តើមជ្រើសរើសទីប្រឹក្សាទៅតាមជំនាញនីមួយៗមានជាអាទិ៍៖ ទីប្រឹក្សាអន្តរជាតិសម្របសម្រួលរួម ទីប្រឹក្សាសម្រាប់ផែនការគ្រប់គ្រងតំបន់ការពារធម្មជាតិ ទីប្រឹក្សាសម្រាប់ស្រាវជ្រាវសេដ្ឋកិច្ចសង្គម ជីវៈចម្រុះ GIS អ្នកសម្របសម្រួល ទីប្រឹក្សាសម្រាប់រៀបចំផែនការយុទ្ធសាស្ត្រនៃការពង្រឹងការអនុវត្តច្បាប់ ទីប្រឹក្សាផ្នែកលទ្ធកម្ម និងហិរញ្ញវត្ថុ
២) ពិនិត្យលើផែនការសកម្មភាពរបស់សមាសភាគនីមួយៗនៃគម្រោង ពិនិត្យ កែសម្រួល និងផ្តល់ធាតុចូលបន្ថែមលើផែនការលទ្ធកម្ម បង្ហាញពីវឌ្ឍនភាពការងារផ្នែកហិរញ្ញវត្ថុ និងពិភាក្សាអំពីការផ្តល់ការគាំទ្រផ្នែកបច្ចេកទេសពីអង្គការUNDP សម្រាប់ការអនុវត្តគម្រោង
៣)ផែនការសកម្មភាព និងថវិកា សម្រាប់ការកំណត់និងបែងចែកតំបន់គ្រប់គ្រងនៃតំបន់ការពារធម្មជាតិ ចំនួន៦តំបន់ការពារ (zonation)
៤)ការរៀបចំបង្កើត CEMIS (CEMIS establishment) ការបង្កើតប្រព័ន្ធគាំទ្រការសម្រេចចិត្ត (Decision support tool) ការជួយគាំទ្របច្ចេកទេសពីដៃគូពាក់ព័ន្ធដូចជា GPL, FAO, Servier Mekong, UNDP។
៥)ផែនការសាងសង់ហេដ្ឋារចនាសម្ព័ន្ធលើការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងការរៀបចំគោលការណ៍និងប្រកាសផ្សេងៗទាក់ទងនឹងការអភិវឌ្ឍទេសចរណ៍ធម្មជាតិ សម្រាប់សមាសភាគផ្នែកជំរុញការអភិឌ្ឍទេសចរណ៍ធម្មជាតិ។

សូមបញ្ចាក់ថា កិច្ចពិភាក្សាប្រព្រឹត្តទៅក្រោមវត្តមាន ឯកឧត្តម ខៀវ បូរិន អគ្គនាយក នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន និងជានាយកគម្រោង ជាតំណាងឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ និងជាប្រធានសម្របសម្រួលគម្រោង បានដឹកនាំក្រុមការងាររួមមានលោក ឃិន ម៉េងឃាង ប្រធានគ្រប់គ្រងគម្រោង លោកប្រធានទទួលបន្ទុកសមាសភាគនីមួយៗនៃគម្រោង មន្ត្រីពាក់ព័ន្ធ តំណាងអង្គការUNDP ក្រុមការងារធនាគារពិភពលោក និងសហការីជាច្រើននាក់៕

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថានសហការណ៍ជាមួយក្រសួងទេសចរណ៍និងសាលារាជធានីភ្នំពេញបានរៀបចំសម្អាតទិវាពិភពលោកនៅមុខវត្តឧណ្ណាលោមព្រមទាំងមានវត្តមានយុវជន ស.ស.យ.ក រាជធានីភ្នំពេញ
ថ្ងៃ អាទិត្យ, 27 កញ្ញា, 2020 ក្រសួងបរិស្ថានសហការណ៍ជាមួយក្រសួងទេសចរណ៍និងសាលារាជធានីភ្នំពេញបានរៀបចំសម្អាតទិវាពិភពលោកនៅមុខវត្តឧណ្ណាលោមព្រមទាំងមានវត្តមានយុវជន ស.ស.យ.ក រាជធានីភ្នំពេញ
សត្វ​រមាំង​ដែល​ជា​ប្រភេទ​សត្វ​​រង​គ្រោះ​ថ្នាក់​ជិត​ផុត​ពូជ​ត្រូវ​បាន​អ្នកវិទ្យាសាស្រ្តស្រាវជ្រាវ​រក​ឃើញ​ក្នុង​តំបន់​ទេស​ភាព​មេគង្គ​ជា​លើក​ដំបូង​ក្នុង​អំឡុង​ពេល​ប្រាំ​ឆ្នាំ​​
ថ្ងៃ ព្រហស្បតិ៍, 24 កញ្ញា, 2020 សត្វ​រមាំង​ដែល​ជា​ប្រភេទ​សត្វ​​រង​គ្រោះ​ថ្នាក់​ជិត​ផុត​ពូជ​ត្រូវ​បាន​អ្នកវិទ្យាសាស្រ្តស្រាវជ្រាវ​រក​ឃើញ​ក្នុង​តំបន់​ទេស​ភាព​មេគង្គ​ជា​លើក​ដំបូង​ក្នុង​អំឡុង​ពេល​ប្រាំ​ឆ្នាំ​​
ឯកឧត្តម សាយ សំអាល់ នឹងចូលរួមកិច្ចប្រជុំតាមប្រព័ន្ធអនឡាញក្នុងកិច្ចប្រជុំកំពូលអឺរ៉ុបស្តីពីការគ្រប់គ្រងសំណល់
ថ្ងៃ ពុធ, 23 កញ្ញា, 2020 ឯកឧត្តម សាយ សំអាល់ នឹងចូលរួមកិច្ចប្រជុំតាមប្រព័ន្ធអនឡាញក្នុងកិច្ចប្រជុំកំពូលអឺរ៉ុបស្តីពីការគ្រប់គ្រងសំណល់