មន្ត្រីប្រចាំស្នាក់ការព្រៃឡង់ បឹងពែរចំនួន ០៣នាក់ បានចុះល្បាតដល់ ចំណុចខ្នាចធំ បានជួបករណីកាប់រានដីព្រៃ
ថ្ងៃ ពុធ, 8 មករា, 2020មន្រ្តីប្រចាំស្នាក់ការដំរីបូត ចំនួន ០៤នាក់ នៃដែនជម្រកសត្វព្រៃព្រះរការ ខេត្តព្រះវិហារ បានចុះល្បាតកាលពីថ្ងៃទី០៦-០៨ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចអូរទឹកខ្មៅ ស្ថិតនៅភូមិពោធិ៍ទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះ វិហារ បានដកហូតខ្សែអន្ទាក់ហ្រ្វាំងកង់ចំនួន ៣៥ខ្សែ និងនៅចំណុចខ្សាច់សរស្ថិតនៅភូមិប្រមេរ ឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បានដកហូតរណាយន្តចំនួន ០១គ្រឿង។
ដោយឡែកកាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ មន្ត្រីប្រចាំស្នាក់ការព្រៃឡង់ បឹងពែរចំនួន ០៣នាក់ បានចុះល្បាតដល់ ចំណុចខ្នាចធំ បានជួបករណីកាប់រានដីព្រៃ (ជនល្មើសរត់គេចខ្លួនពេលឃើញមន្ត្រីយើងចុះទៅដល់) និងបានដកហូតបានរណាយន្តចំនួន ០១គ្រឿង ដែលទីតាំងនេះស្ថិតនៅក្នុងភូមិភ្ញាក់រលឹក ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ។ វត្ថុតាងត្រូវបានយកមករក្សាទុកបណ្តោះអាសន្ននៅស្នាក់ការភ្ញាក់រលឹក។
ព័ត៌មានបន្ថែម
ថ្ងៃ អង្គារ, 23 កុម្ភៈ, 2021
ពិធីប្រគល់រង្វាន់ និងវិញ្ញាបនបត្រដល់ជ័យលាភី ការប្រកួតវីដេអូបែបអត្ថាធិប្បាយ
ថ្ងៃ អង្គារ, 23 កុម្ភៈ, 2021
កិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងបរិស្ថាន