នៅព្រឹក​ ថ្ងៃព្រហស្បតិ៍ ១៥កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន​ បានចូលរួមកិច្ចប្រជុំពិភាក្សាលើករណីរដ្ឋបាលខេត្តបាត់ដំបង បានស្នើសុំកាត់ដី​ ចំនួន ០២កន្លែង ចេញពីតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូតនៃតំបន់ការពារធម្មជាតិ ដើម្បីរៀបចំគម្រោងអភិវឌ្ឍន៍ តំបន់ព្រំប្រទល់កម្ពុជា-ថៃ ស្ថិតក្នុងភូមិឆករកា ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ដោយមានការចូលរួមពីមន្រ្តីនៃមន្ទីរបរិស្ថានខេត្តបាត់ដំបង តំណាងសាលាខេត្តបាត់ដំបង តំណាងក្រសួងមហាផ្ទៃ តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអ្នកពាក់ព័ន្ធទៀតសរុបចំនួន ៣១នាក់​ នៅសាលាស្រុកសំឡូត។
ចំពោះកិច្ចប្រជុំលើសំណើរសុំទីតាំងដីវិនិយោគ ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
១. អង្គប្រជុំ ជាពិសេសថ្នាក់ក្រោមជាតិគាំទ្រគម្រោង​វិនិយោគនេះ ដែលមានការសម្រេចជាគោលការណ៍រដ្ឋាភិបាល
២. ការផ្ដល់ទីតាំងវិនិយោគអាចធ្វើឡើងតាមជម្រើសពីរ៖ទី១ ការជួលដីពីរដ្ឋសម្រាប់គម្រោងវិនិយោគ និងទី២ ត្រូវស្នើសុំជាកម្មសិទ្ធិឯកជនពីរដ្ឋ
៣. បន្តពិភាក្សាជាមួយក្រុមហ៊ុន ដើម្បីពិនិត្យលទ្ធភាពថាតើក្រុមហ៊ុនមានឆន្ទៈ និងលទ្ធភាពវិនិយោគដែរឬទេ?
៤. ក្នុងករណីក្រុមហ៊ុនជ្រើសរើសជម្រើសណាមួយខាងលើ ក្រុមការងារ​នឹងបន្តសហការ ដើម្បីចុះសិក្សាលម្អិត ដោយកំណត់និយាមកា និងកសាងផែនទីច្បាស់លាស់។

ព័ត៌មានបន្ថែម

ទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា ក្រោមប្រធានបទ«អនាម័យបរិស្ថានល្អ សុខភាពសហគមន៍ល្អ»
ថ្ងៃ ចន្ទ, 23 វិច្ឆិកា, 2020 ទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា ក្រោមប្រធានបទ«អនាម័យបរិស្ថានល្អ សុខភាពសហគមន៍ល្អ»
រដ្ឋាភិបាលចិនផ្តល់សម្ភារៈនិងបរិក្ខាកាត់បន្ថយការបញ្ចេញកាបូននៅក្នុងខេត្តព្រះសីហនុ
ថ្ងៃ អាទិត្យ, 22 វិច្ឆិកា, 2020 រដ្ឋាភិបាលចិនផ្តល់សម្ភារៈនិងបរិក្ខាកាត់បន្ថយការបញ្ចេញកាបូននៅក្នុងខេត្តព្រះសីហនុ
សេចក្តី ជូនដំណឹងស្តីពី ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២០ ក្រោមប្រធានបទ«អនាម័យបរិស្ថានល្អ សុខភាពសហគមន៍ល្អ»
ថ្ងៃ សុក្រ, 20 វិច្ឆិកា, 2020 សេចក្តី ជូនដំណឹងស្តីពី ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២០ ក្រោមប្រធានបទ«អនាម័យបរិស្ថានល្អ សុខភាពសហគមន៍ល្អ»