ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានចូលរួមអបអរសាទរការប្រារព្ធខួបទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជានិងសហរដ្ឋអាម៉េរិកនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញដែលប្រព្រឹត្ត្តទៅក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា និងដោយមានការចូលរួមពីឯកឧត្តមរដ្ឋមន្ត្រី រដ្ឋលេខាធិការនៃក្រសួងពាក់ព័ន្ធផ្សេងទៀត។

កម្ពុជា-សហរដ្ឋអាម៉េរិក បានចាប់ផ្តើមមានទំនាក់ទំនងការទូតជាមួយគ្នានៅឆ្នាំ ១៩៥០ ហើយរហូតមកដល់ឆ្នាំ ២០២០នេះមានរយៈពេល ៧០ ឆ្នាំហើយ។ ការប្រារព្ធខួបទី ៧០ នៃការបង្កើតទំនាក់ទំនងការទូត (១៩៥០-២០២០) រយៈពេលមួយឆ្នាំរៀបចំដោយស្ថានទូតអាម៉េរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជានេះនឹងអមដោយប្រធានបទផ្សេងៗគ្នាចាប់ផ្តើមពីទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម បរិស្ថាន សុខាភិបាល អប់រំ ពាណិជ្ជកម្ម ជំនួយមនុស្សធម៌រហូតដល់ការពង្រឹងការអនុវត្តច្បាប់ កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ។

ព័ត៌មានបន្ថែម

ឯកឧត្តម អ៊ាង សុផល្លែត ប្រគល់គ្រឿងឧបភោគបរិភោគជូនដល់សាលាស្រុកអូររាំងឪ ដើម្បីត្រៀមបម្រុងទុកប្រគេន និងជួយទៅដល់វត្ត អាស្រមអត្តខាត និងប្រជាជនខ្វះខាតរក្នុងមូលដ្ឋានស្រុកអូររាំងឪ
ថ្ងៃ អាទិត្យ, 5 មេសា, 2020 ឯកឧត្តម អ៊ាង សុផល្លែត ប្រគល់គ្រឿងឧបភោគបរិភោគជូនដល់សាលាស្រុកអូររាំងឪ ដើម្បីត្រៀមបម្រុងទុកប្រគេន និងជួយទៅដល់វត្ត អាស្រមអត្តខាត និងប្រជាជនខ្វះខាតរក្នុងមូលដ្ឋានស្រុកអូររាំងឪ
បន្តអនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រសួងបរិស្ថានផ្តល់ថវិកា USD ២០, ០០០ ដល់លោក បេន ដេវីស និងសហគមន៍តាបស ខេត្តព្រះវិហារ
ថ្ងៃ ព្រហស្បតិ៍, 2 មេសា, 2020 បន្តអនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រសួងបរិស្ថានផ្តល់ថវិកា USD ២០, ០០០ ដល់លោក បេន ដេវីស និងសហគមន៍តាបស ខេត្តព្រះវិហារ
រដ្ឋមន្ត្រី និងមន្ត្រីៗចំនួននៃក្រសួងបរិស្ថាន បរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនពី ១ ទៅ ៦ខែ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩
ថ្ងៃ ព្រហស្បតិ៍, 2 មេសា, 2020 រដ្ឋមន្ត្រី និងមន្ត្រីៗចំនួននៃក្រសួងបរិស្ថាន បរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនពី ១ ទៅ ៦ខែ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩