នៅរាត្រី ថ្ងៃចន្ទ ១២កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ០៦ ខែមករា ឆ្នាំ២០២០ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានក្នុងនាមតំណាងរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញជាអធិបតីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ ទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដោយមានការចូលរួមពីឯកឧត្តម Thin Line Ohn ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាប្រចាំកម្ពុជា និងលោកជំទាវ បណ្តាអង្គទូតនានាប្រចាំនៅកម្ពុជា ថ្នាក់ដឹកនាំពីស្ថាប័នពាក់ពន្ធ័ និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិជាច្រើន នៅសណ្ឋាគារ ឡឺរ៉ូយ៉ាល់ រាជធានីភ្នំពេញ។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ថា ក្នុងនាមតំណាងរាជរដ្ឋាភិបាលកម្ពុជា ពិតជាមានក្តីសោមមនស្សរីករាយ សូមសម្តែងនូវការអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្ត និងសូមគោរពជូនពរចំពោះប្រជាជនមីយ៉ាន់យ៉ាចំពោះថ្ងៃដ៏មានសារៈសំខាន់នេះ។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ក្នុងនាមជាមិត្តភ័ក្តិ កម្ពុជាបានកត់សម្គាល់ឃើញពីវឌ្ឍនភាពយ៉ាងឆាប់រហ័ស របស់ប្រទេសមីយ៉ាន់ដែលសម្រេចបានតាំងពីឆ្នាំ២០១១ បន្ទាប់ពីការចាប់ផ្តើមដំណើរការកំណែទម្រង់ថ្មី។

តាមរយៈកំណែទម្រង់នេះ និងជាមួយធនធានយុវជនជាច្រើន និងធនធានធម្មជាតិដ៏សម្បូណ៌បែបបានប្រែក្លាយប្រទេសមីយ៉ាន់ម៉ាជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងតំបន់អាស៊ី។ ជាពិសេសកម្ពុជា ក៏សូមយកឱកាសនេះដើម្បីធ្វើការអបអរសាទរប្រទេសមីយ៉ាន់ម៉ាដែលបានអនុម័តនូវផែនការអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០១៨-២០៣០ ជាមួយនឹងផែនការនេះ កម្ពុជាជឿជាក់យ៉ាងមុតមាំថា មីយ៉ាន់ម៉ានឹងសម្រេចបាននូវការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ទទួលបាននូវសុខសន្តិភាព ស្ថេរភាព និងសុដុមរមនីយកម្មកាន់តែល្អប្រសើរពាសពេញផ្ទៃប្រទេស។

ឯកឧត្តមក៏បានរំឭកថា ចំណងមិត្តភាពទ្វេភាគីរវាងកម្ពុជា និងមីយ៉ាន់ម៉ាគឺមានតាំងពីយូរលង់មកហើយ តាំងពីមុនទំនាក់ទំនងការទូតជាផ្លូវការរវាងប្រទេសទាំង២នៅឆ្នាំ១៩៥៥ ទៅទៀត គិតមកដល់ឆ្នាំនេះមានរយៈពេល ៦៥ឆ្នាំ។ ប្រជាជនយើងប្តេជ្ញានៅតែបន្តពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរ តាមរយៈកិច្ចប្រជុំកំរិតខ្ពស់ ការផ្លាស់ប្តូរបទពិសោធន៍ និងដំណើរទស្សនកិច្ចនានាលើវិស័យវិនិយោគ ទេសចរណ៍ វប្បធម៌ និងអប់រំ ។ហើយតាមរយៈដំណើរទស្សនកិច្ចជាផ្លូវការប្រកបដោយភាពជោគជ័យរបស់ឯកឧត្តមទីប្រឹក្សាប្រមុខរដ្ឋនៃសាធារណៈរដ្ឋសហភាពមីយ៉ាន់ម៉ាមកកាន់កម្ពុជាកាលពីខែមេសាឆ្នាំមុន បានឆ្លុះបញ្ចាំង ពីការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២កាន់តែរឹងមាំ និងយូរអង្វែងថែមទៀត។

ព័ត៌មានបន្ថែម

សម្តេចតេជោ នាយករដ្ឋមន្រ្តី បានចែករំលែកទស្សនៈផ្ទាល់ខ្លួន៦ចំណុចជាមួយថ្នាក់ដឹកនាំកំពូលពិភពលោកនៅក្នុងប្រជុំកំពូលទីក្រុងសេអ៊ូលលើកទី២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍន៍បៃតង និងគោលដៅសកលឆ្នាំ២០៣០ (P4G)
ថ្ងៃ អង្គារ, 1 មិថុនា, 2021 សម្តេចតេជោ នាយករដ្ឋមន្រ្តី បានចែករំលែកទស្សនៈផ្ទាល់ខ្លួន៦ចំណុចជាមួយថ្នាក់ដឹកនាំកំពូលពិភពលោកនៅក្នុងប្រជុំកំពូលទីក្រុងសេអ៊ូលលើកទី២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍន៍បៃតង និងគោលដៅសកលឆ្នាំ២០៣០ (P4G)
ឯកឧត្តម សាយ សំអាល់៖ សហគមន៍ជាដៃគូសន្ទនាជាមួយរាជរដ្ឋាភិបាល ក្នុងការធានានិរន្តរភាពនៃការគ្រប់គ្រងធនធានធម្មជាតិ
ថ្ងៃ ចន្ទ, 31 ឧសភា, 2021 ឯកឧត្តម សាយ សំអាល់៖ សហគមន៍ជាដៃគូសន្ទនាជាមួយរាជរដ្ឋាភិបាល ក្នុងការធានានិរន្តរភាពនៃការគ្រប់គ្រងធនធានធម្មជាតិ
នៅព្រឹក ថ្ងៃពុធ ១៥កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រូវនឹងថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២១
ថ្ងៃ ព្រហស្បតិ៍, 27 ឧសភា, 2021 នៅព្រឹក ថ្ងៃពុធ ១៥កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រូវនឹងថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២១