លោកជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ជួប ប៉ារីស៍អគ្គនាយកចំណេះដឹងនិងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន នៅថ្ងៃព្រហស្បតិ៍ ៨កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីបើកកម្មវិធីវិស្តាកម្ពុជានៅរាជធានីភ្នំពេញ។ វេទិកានេះ ប្រព្រឹត្តទៅដោយមាការចូលរួមពី លោក Sornkrit Ponlookin សមាជិកគណៈកម្មាធិការសម្ព័ន្ធភាពព្រះពុទ្ធសាសនាពិភពលោក(WAB) និង ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងបរិស្ថាន ដៃគូសហការ និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និងតំណាងអាជ្ញាធរមូលដ្ឋាននៃខេត្តព្រះសីហនុជាច្រើននាក់។

ឯកឧត្តម ជួប ប៉ារីស៍ បានលើកឡើងថា៖ ដើម្បីធ្វើការងារអប់រំអំពីបរិស្ថានដល់កុមារ ឲ្យចេះធ្វើអនាម័យ កសាងអំពើល្អ មានវិន័យ សណ្តាប់ធ្នាប់ និងចូលរួមកសាងសង្គមជាតិមួយដ៏ល្អ។ ឯកឧត្តមបន្ថែមទៀតថា កុមារដើរតួនាទី ជាទំពាំងស្នងឬស្សី ផ្សព្វផ្សាយអប់រំបន្តដល់សហគមន៏ ដែលពួកគេរស់នៅ។ ការអភិវឌ្ឍដោយចីរភាពបានលុះត្រា មានការគិតគូរដល់ការអភិវឌ្ឍបរិស្ថាន សង្គម និងសេដ្ឋកិច្ចផងដែរ ព្រមទាំងអនុវត្តន៍ កម្មវីធីសាលាមេត្រី និងអារាមមេត្រី មានគោលការណ៏ណែនាំល្អ ដែលត្រូវសហការរួមគ្នា។

ក្នុងឱកាសនោះ លោកជំទាវ ឃុន រចនា មានប្រសាសន៍ថា៖ ក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់ការទី ៤ របស់រាជរដ្ឋាភិបាលកម្ពុជា បានផ្ដោតសំខាន់បំផុតលើការអភិវឌ្ឍមនុស្ស ដើម្បីសម្រេចចក្ខុវិស័យរយៈពេលវែង ឆ្នាំ២០៣០ ប្រទេសកម្ពុជា នឹងក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងនៅឆ្នាំ២០៥០ក្លាយជាប្រទេសអភិវឌ្ឍន៍។

ដូច្នេះប្រទេសកម្ពុជាត្រូវការមូលធនមនុស្សដែលមានបំណិន មានសមត្ថភាព ដើម្បីចូលរួម ការកសាងអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។ លោកជំតាវបានបញ្ជាក់បន្ថែមថា ប្រទេសកម្ពុជាគោរពព្រះពុទ្ធសាសនា ដែលយើងមិនអាចមើលរំលងពីការទទួលបានការអប់រំតាមព្រះពុទ្ធសាសនា ក្នុងការអប់រំមនុស្សឲ្យក្លាយទៅជាកុមារ យុវជន មូលធនមនុស្ស ដែលមានគុណធម៌ មានចរិយាធម៌ សីលធម៌ វិន័យ ភាពអត់ធ្មត់ ការទទួលខុសត្រូវនិងមានសមត្ថភាព។

ព័ត៌មានបន្ថែម

កម្មវិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទីរបស់ក្រុមប្រឹក្សាឃុំក្នុងការចូលរួមគ្រប់គ្រងតំបន់ការពារធម្មជាតិ
ថ្ងៃ ពុធ, 25 វិច្ឆិកា, 2020 កម្មវិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទីរបស់ក្រុមប្រឹក្សាឃុំក្នុងការចូលរួមគ្រប់គ្រងតំបន់ការពារធម្មជាតិ
កិច្ចប្រជុំតាមប្រព័ន្ធអនឡាញស្ដីពី ការវាយតម្លៃសេវាកម្មអេកូឡូស៊ី​នៅកម្ពុជា
ថ្ងៃ ពុធ, 25 វិច្ឆិកា, 2020 កិច្ចប្រជុំតាមប្រព័ន្ធអនឡាញស្ដីពី ការវាយតម្លៃសេវាកម្មអេកូឡូស៊ី​នៅកម្ពុជា
ពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងអនុវត្តន៍ «គម្រោងទប់ស្កាត់នឹងសំណល់ប្លាស្ទិកក្នុងសមុទ្រនៅកម្ពុជា»
ថ្ងៃ ពុធ, 25 វិច្ឆិកា, 2020 ពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងអនុវត្តន៍ «គម្រោងទប់ស្កាត់នឹងសំណល់ប្លាស្ទិកក្នុងសមុទ្រនៅកម្ពុជា»