ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា ក្រសួងបរិស្ថាន លើកទឹកចិត្តអង្គការ DCA ពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយក្រសួងបរិស្ថាន និងអ្នកពាក់ព័ន្ធផ្សេងៗទៀត ឱ្យបានកាន់តែខ្លាំងក្លា និងទូលំទូលាយ ទៅលើផ្នែកផ្សេងៗថែមទៀត ជាពិសេសផ្អែកអប់រំ និងផ្សព្វផ្សាយបរិស្ថាន ដើម្បីរួមគ្នាសមេ្រចឱ្យបានជោគជ័យក្នុងសកម្មភាពឆ្លើយតបការប្រែប្រួលអាកាសធាតុ ជួយជម្រុញកម្ពុជាឱ្យមានការអភិវឌ្ឍប្រកបដោយចីរភាព សំដៅលើកកម្ពស់សេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រឱ្យបានមួយកម្រិតថែមទៀត ក្រោមបរិបទនៃការប្រែប្រួលអាកាសធាតុ ។ ឯកឧត្តម សៅ សុភាព លើកឡើងបេបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា រវាងក្រសួងបរិស្ថាន និងអង្គការ DCA ស្តីពីកិច្ចសហការលើការប្រែប្រួលអាកាសធាតុ ថ្ងៃសុក្រ ៦កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងបរិស្ថាន។

ឯកឧត្តម សៅ សុភាព បន្ថែមថា ពិធីចុះហត្ថលេខានេះ គឺជាសក្ខីកម្មមួយបង្ហាញអំពីកិច្ចសហប្រតិបត្តិការយ៉ាងសកម្ម រវាងក្រសួងបរិស្ថាន និងអង្គការ DCA នៅកម្ពុជា ក្នុងគោលបំណងសហការលើកម្ពស់ការយល់ដឹង និងការអនុវត្តគោលនយោបាយទាក់ទងនឹងការប្រែប្រួលអាកាសធាតុ និងសកម្មភាពផ្សេងទៀតដែលបានចែងក្នុងកិច្ចព្រមព្រៀងគ្នានេះ។
ឯកឧត្តមរដ្ឋលេខាធិការបានបន្តថា តាមរយៈអនុស្សរណៈនេះនឹងជំរុញ ពង្រីកកិច្ចសហប្រតិបត្តិការក្នុងសកម្មភាពចំបងៗមួយចំនួន ដូចជា ការគាំទ្រដល់ទិវាបរិស្ថាន ទិវាសំអាតភពផែនដី ការកសាងសមត្ថភាពរបស់មន្ត្រីនិងអ្នកពាក់ព័ន្ធ ការអភិរក្សធនធានធម្មជាតិ និងការរៀបចំវេទិកាផ្សេងៗទៀតដែលជាការចូលរួមចំណែកដល់ការអនុវត្តផែនការយុទ្ធសាស្រ្តស្តីពីការប្រែប្រួលអាកាសធាតុកម្ពុជា (២០១៤-២០២៣) ស្របទៅតាមគោលនយោបាយ និងយុទ្ធសាស្រ្តថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថា កន្លងមក កិច្ចសហការគ្នារវាងក្រសួងបរិស្ថាន និងអង្គការ DCA គឺបានផ្តោតលើការចូលរួមគាំទ្រដល់សកម្មភាពទិវាបរិស្ថាន កម្មវិធីពិភាក្សាអំពីបរិស្ថានរបស់ក្រុមយុវជន ទិវាសម្អាតភពផែនដី គាំទ្រដល់សមាជិកក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ចូលរួមក្នុងសន្និសីទសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុជាដើម៕

 

ព័ត៌មានបន្ថែម

រដ្ឋបាលខេត្តព្រះសីហនុ បានទទួលធុងសំរាមចំនួន ៨២៨ ធុង ដើម្បីយកចែកជូនទៅដល់មូលដ្ឋានសុខភាព សាលារៀន និងវត្តអារាម
ថ្ងៃ អង្គារ, 14 តុលា, 2025 រដ្ឋបាលខេត្តព្រះសីហនុ បានទទួលធុងសំរាមចំនួន ៨២៨ ធុង ដើម្បីយកចែកជូនទៅដល់មូលដ្ឋានសុខភាព សាលារៀន និងវត្តអារាម
រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជំរុញឱ្យមានការចូលរួមកាន់តែច្រើនថែមទៀត ក្នុងការរៀបចំឱ្យផ្ទះយើងមានភាពស្អាត
ថ្ងៃ សុក្រ, 10 តុលា, 2025 រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជំរុញឱ្យមានការចូលរួមកាន់តែច្រើនថែមទៀត ក្នុងការរៀបចំឱ្យផ្ទះយើងមានភាពស្អាត
កម្ពុជាប្រារព្ធ «ទិវាអូហ្សូនពិភពលោក ១៦ កញ្ញា» ដើម្បីរំលឹកដល់ថ្ងៃបង្កើតពិធីសារម៉ុងរ៉េអាល់ និង សមិទ្ធិផលដែលរួមគ្នាការពារស្រទាប់អូហ្សូន និងកាត់បន្ថយការកើនកម្តៅភពផែនដី
ថ្ងៃ អង្គារ, 16 កញ្ញា, 2025 កម្ពុជាប្រារព្ធ «ទិវាអូហ្សូនពិភពលោក ១៦ កញ្ញា» ដើម្បីរំលឹកដល់ថ្ងៃបង្កើតពិធីសារម៉ុងរ៉េអាល់ និង សមិទ្ធិផលដែលរួមគ្នាការពារស្រទាប់អូហ្សូន និងកាត់បន្ថយការកើនកម្តៅភពផែនដី