ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានជំរុញឲ្យមន្ត្រីពាក់ព័ន្ធសហការគ្នា យកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈម ជូនប្រជាពលរដ្ឋ ជាពិសេសគឺការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណ​ របស់រាជរដ្ឋាភិបាលកម្ពុជា សំដៅធ្វើឲ្យប្រជាពលរដ្ឋមានការទុកចិត្ត ជឿជាក់ និងគាំទ្ររាជរដ្ឋាភិបាល។ ការលើកឡើងដូចនេះ បានធ្វើឡើងក្នុងពេលឯកឧត្តម អ៊ាង សុផល្លែត អញ្ជើញចូលរួមជាអធិបតីនៃកិច្ចប្រជុំប្រកាសសមាសភាពក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាថ្ងៃអង្គារ ៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ នៅសាលាស្រុកអូររាំងឪ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ អនុប្រធាន សមាជិកក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុក អភិបាល​ អភិបាលរងស្រុក ព្រមទាំងសមាជិកក្រុមប្រឹក្សាស្រុកនិងមូលដ្ឋានជាច្រើនរូបផងដែរ។ ក្នុងកិច្ចប្រជុំខាងលើ រដ្ឋបាលស្រុក បានរាយការណ៍ពីលទ្ធផលនៃការដោះស្រាយបញ្ហាមួយចំនួន ជម្រាបជូនគណៈអធិបតី ព្រមទាំងបានលើកឡើងពីបញ្ហានៅសេសសល់មួយចំនួន ដែលមិនទាន់បានដោះស្រាយជូនប្រជាពលរដ្ឋ មានដូចជា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការពង្រឹងការថែទាំសុខភាព ការងារសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមជាដើម។ ដើម្បីជំរុញការដោះស្រាយបញ្ហាទាំងឡាយដែលនៅសេសសល់នោះ ក្រុមការងារថ្នាក់ជាតិ ដែលប្រកាសនៅថ្ងៃនេះ នឹងបន្តធ្វើ និងធ្វើឲ្យកាន់តែល្អ ដល់មូលដ្ឋាន និងឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ​ ។​ ឯកឧត្តម​ អ៊ា​ង​ សុផល្លែតបានលើកទឹកចិត្តឲ្យក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានចូលរួមពិនិត្យ​ និងតាមដានការអនុវត្តយុទ្ធសាស្រ្តចតុកោណ​ប្រកបដោយប្រសិទ្ធភាពត្រូវផ្អែកលើ
១-ធ្វើវេទិកាសាធារណៈ ដើម្បីពិនិត្យបញ្ហា និង លើកគោលដៅពិភាក្សាឲ្យបានច្បាស់លាស់ជាក់ស្តែង      និងដោះស្រាយប្រកបដោយប្រសិទ្ធភាព
២-ចុះដោយផ្ទាល់ ផ្សារភ្ជាប់ និងពង្រឹងទំនាក់ទំនង រវាងមន្រ្តីជំនាញជាមួយប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋាន ដោយទឹកចិត្តស្រលាញ់ចេញពីបេះដូង ក្នុងនាមជាមន្រ្តីល្អបំរើរាស្រ្ត ក្តាប់ឲ្យបានតំរូវការពិតប្រាកដ សំខាន់របស់ពួកគាត់ និងផ្សព្វផ្សាយពីសមិទ្ធិផលកិច្ចខិតខំប្រឹងប្រែង​ របស់ រាជរដ្ឋាភិបាល​ ជាពិសេសការរៀបចំវេទិកាសាធារណៈត្រូវមានការចូលរួមគ្រប់សមាសភាពពាក់ពទ្ធ័ទាំងអស់ ទាំងសហគមន៍​ សមាគម អង្គការ សង្គមស៊ីវិលផ្សេងៗ និង ប្រជាពលរដ្ឋមូលដ្ឋានផ្ទាល់។​ ឯកឧត្តម អ៊ាង សុផល្លែត មានប្រសាសន៍លើកទឹកចិត្តដល់ រដ្ឋបាលស្រុក ក្រុមការងារថ្នាក់ជាតិ មន្ទីរជំនាញ និងមន្ត្រីតាមមូលដ្ឋានរបស់ស្រុក យកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អ​ និងត្រូវខិតខំចុះផ្ទាល់ដល់គ្រួសារប្រជពលរដ្ឋ និងខិតខំដោះស្រាយសេវា​ សំណូមពរឲ្យបានល្អ និងធ្វើឲ្យមានប្រសិទ្ធភាព។

ព័ត៌មានបន្ថែម

មន្ទីរបរិស្ថាន​ខេត្ត​បាត់ដំបង​
ថ្ងៃ ចន្ទ, 27 មករា, 2020 មន្ទីរបរិស្ថាន​ខេត្ត​បាត់ដំបង​
លទ្ធផលគុណភាពខ្យល់បានបង្ហាញថា ស្ថានភាពគុណភាពខ្យល់នៅរាជធានីភ្នំពេញត្រឹមម៉ោង ១២ ថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២០
ថ្ងៃ ចន្ទ, 27 មករា, 2020 លទ្ធផលគុណភាពខ្យល់បានបង្ហាញថា ស្ថានភាពគុណភាពខ្យល់នៅរាជធានីភ្នំពេញត្រឹមម៉ោង ១២ ថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២០
ប្រពៃណីវប្បធម៌ នៃធម្មជាតិ កើតមានរហូតដល់សព្វថ្ងៃនៅក្នុងតំបន់អង្គរ ខេត្តសៀមរាប
ថ្ងៃ អាទិត្យ, 26 មករា, 2020 ប្រពៃណីវប្បធម៌ នៃធម្មជាតិ កើតមានរហូតដល់សព្វថ្ងៃនៅក្នុងតំបន់អង្គរ ខេត្តសៀមរាប