ថ្នាក់ដឹកនាំ និងមន្រ្តីនៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន រៀបចំវិបស្សនានៅខេត្តមណ្ឌលគិរី
ថ្ងៃ អាទិត្យ, 29 ធ្នូ, 2019នេះជាលេីកទី១ ដែលអគ្គនាយកដ្ឋានចំណេះដឹនិងព័ត៌មានបរិស្ថាន រៀបចំវិបស្សនាការងារនៅខេត្តមណ្ឌលគិរី ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានវត្តមានចូលរួម ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថានជាច្រេីននាក់។
ក្នុងឱកាសបើកសិក្ខាសាលាវិបស្សនា ឯកឧត្តម ជួប ប៉ារីស៍ បានបញ្ជាក់ថា ការធ្វើវិបស្សនានេះ ក្នុង គោល បំណងដើម្បី ១) ពិនិត្យវឌ្ឍនភាពការងារ និងលេីកជាទសដៅយុទ្ធសាស្ត្រអនុវត្តន៍បន្តសម្រាប់ អគ្គនាយកដ្ឋាន ២) ដើម្បីផ្តល់ឱកាសដល់មន្ត្រី បានជួបជុំគ្នា ដើម្បី បង្កើនចំណងមិត្តភាព និងសាមគ្គីភាព។
ឯកឧត្តម នេត្រ ភក្រ្តា បានវាយតម្លៃខ្ពស់ចំពោះ ការខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋាន ក្នុងការចូលរួមអបរំ ផ្សព្វផ្សាយដេីម្បីផ្លាស់ប្តូរការគិតវិជ្ជមានចំពោះបរិស្ថាន។
ឯកឧត្ដម រដ្ឋលេខាធិការ បានលេីកទឹកិត្តឱ្យមន្រ្តីបន្តការងារបន្ថែមទៀតដេីម្បីសម្រេចគោលដៅសំដៅធានាឱ្យបាននូវប្រសិទ្ធភាពការងារ ក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព ដើម្បីភាពសុខដុមរមនារបស់ប្រជាជនកម្ពុជាគ្រប់រូប និងគ្រប់ជំនាន់។
សូមបញ្ជាក់ថាបស្សនាការងារ រៀបចំឡេីងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៧-២៩ខែធ្នូឆ្នាំ២០១៩នៅខេត្តមណ្ឌលគិរី ដោយមានកម្មវិធីកិច្ចពិភាក្សា ពិសាអាហារសាមគ្គី និងការធ្វេីទស្សនកិច្ចសិក្សានៅតាមតំបន់ការពារធម្មជាតិនានាផងដែរ។














