ក្រសួងបរិស្ថានជូនដំណឹងដល់សាធារណជនអំពីការបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យដីធ្លីនៅខេត្តកោះកុង
ថ្ងៃ ព្រហស្បតិ៍, 26 ធ្នូ, 2019នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ បរិស្ថានខេត្តកោះកុង សហការជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកោះកុង នឹងគម្រោងរបៀងអភិរក្សជីវៈចម្រុះក្រោយជំនួយឥតសំណងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានដំណើរការបិផ្សាយជាសាធារណៈនូវឯក សារវិនិច្ឆ័យ ដើម្បីផ្តល់ឱកាសដល់ម្ចាស់ក្បាលដី ឬអ្នកកាន់កាប់ដី និងអ្នកពាក់ព័ន្ធនានាមកចូលរួម ពិនិត្យ មើលឯកសារនៃការវិនិច្ឆ័យ (ប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី) នៅតំបន់ស្នូលមានផ្ទៃដីទំហំសរុប ១.៥៩៦,០៨ ហិកតា ចំនួន ៥ក្បាលដី និងតំបន់អភិរក្ស មានផ្ទៃដីទំហំ ៤៧.៩៣,៤៣ ហិកតា ចំនួន ៨ក្បាលដី ដើម្បីផ្ទៀងផ្ទាត់លេខក្បាលដី ទំហំ ឈ្មោះ និងប្រភេទទ្រព្យ។ ម្ចាស់ក្បាលដី អ្នកកាន់កាប់ដី អ្នកពាក់ព័ន្ធ ស្ថាប័នពាក់ព័ន្ធ ត្រូវប្តឹងជំទាស់តវ៉ា ឬអាចសុំធ្វើការកែប្រែចូលមកគណៈកម្មការនៅនឹងកន្លែងបិទផ្សាយ។ បញ្ជាក់ ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យមានរយៈពេល ១៥ថ្ងៃ។