នៅថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំប្រតិភូក្រសួងបរិស្ថានចូលរួមកិច្ចប្រជុំ ឧត្តមមន្ត្រីពិសេស សម្រាប់តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA Special Senior Officials’ Meeting) នៅខេត្តសាឡាវ៉ាន ប្រទេសឡាវ។ សម្រាប់ប្រតិភូកម្ពុជាដែលចូលរួមកិច្ចប្រជុំនេះមានតំណាងមកពីក្រសួងពាណិជ្ជកម្ម ក្រសួងបរិស្ថាន ក្រសួងមហាផ្ទៃ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងផែនការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងទេសចរណ៍ ធនាគារជាតិនៃកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងរដ្ឋបាលខេត្តទាំង៤ (ក្រចេះ ស្ទឹងត្រែង រតនៈគិរី និងមណ្ឌលគិរី)។ កិច្ចប្រជុំនេះបានពិភាក្សា ផ្តោតលើការត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តសេចក្តីសម្រេចនៃកិច្ចប្រជុំកំពូលCLVលើកទី១០ និងកិច្ចប្រជុំឧត្តមមន្ត្រីCLVលើកទី១២ ហើយបានពិភាក្សាលើការរៀបចំកិច្ចប្រជុំកំពូលCLVលើកទី១១ ដែលនឹងត្រូវប្រព្រឹត្តទៅនៅខែមីនា ឆ្នាំ២០២០ នៅទីក្រុងវៀងចន្ទ ប្រទេសឡាវ៕

ព័ត៌មានបន្ថែម

ដំណើរទស្សនកិច្ចសារព័ត៌មាននៅខេត្តព្រះសីហនុក្នុងក្របខណ្ឌនៃមហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ ២០២១
ថ្ងៃ អាទិត្យ, 28 វិច្ឆិកា, 2021 ដំណើរទស្សនកិច្ចសារព័ត៌មាននៅខេត្តព្រះសីហនុក្នុងក្របខណ្ឌនៃមហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ ២០២១
ពិធីចុះហត្ថលេខាបន្តកិច្ចព្រមព្រៀងអនុវត្តគម្រោងក្រសួងបរិស្ថាននិងអង្គការ សមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា
ថ្ងៃ សុក្រ, 26 វិច្ឆិកា, 2021 ពិធីចុះហត្ថលេខាបន្តកិច្ចព្រមព្រៀងអនុវត្តគម្រោងក្រសួងបរិស្ថាននិងអង្គការ សមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា
«រូបវន្តបុគ្គល និងនីតិបុគ្គលឆ្នើម ទទួលបានបណ្ណសរសើរមេត្រីភាពបរិស្ថាន»
ថ្ងៃ ពុធ, 24 វិច្ឆិកា, 2021 «រូបវន្តបុគ្គល និងនីតិបុគ្គលឆ្នើម ទទួលបានបណ្ណសរសើរមេត្រីភាពបរិស្ថាន»