នៅទីស្តីការក្រសួងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានគណៈ កម្មការវាយតម្លៃអង្គភាពផ្តល់សេវាគំរូក្នុងវស័យបរិស្ថានបាន បើកកិច្ចប្រជុំស្តីពី(បូកសរុបការងារការប្រឡងប្រណាំងគំរូ និង រៀប ចំទិសដៅអនុវត្តន៍បន្ត) ដែលមានការចូលរួមឯកឧត្តម លោក ជំទាវ នាយកដ្ឋានចំណុះទីស្តីការក្រសួង ផែនមន្ទីរ បរិស្ថាន រាជធានី ខេត្ត ផែនតំបន់ការពារធម្មជាតិ ផែនសហគមន៍តំបន់ការពារធម្មជាតិនិងលេខាធិការដ្ឋានរបស់ឝ.វ.ប ជា ច្រើនរូបចូលរួម។

ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកឡើងថា៖ ក្រុមការងារវាយតម្លៃអង្គភាពគំរូក្នុងវិស័យបរិស្ថាន នៃផែននីមួយៗ រួមមាន ក្រុមការងារវាយតម្លៃអង្គភាពនាយកដ្ឋានចំណុះទីស្តីការក្រសួងបរិស្ថាន ក្រុម ការងារវាយតម្លៃ អង្គភាព មន្ទីរបរិស្ថានរាជធានី-ខេត្ត ក្រុម ការងារវាយតម្លៃអង្គភាពតំបន់ការពារធម្មជាតិ និងក្រុមការ
ងារវាយតម្លៃ អង្គភាពសហគមន៍តំបន់ការពារ ធម្មជាតិ បានអនុវត្តសកម្មភាពទៅតាមគោលការណ៍ នីតិវិធី និងផែនការ របស់ខ្លួនដោយសម្រេចបានជោគជ័យ និងមានប្រសិទ្ធភាព។ ប៉ុន្តែបើទោះបីជាលទ្ធផល សម្រេច បាន ជោគជ័យយ៉ាង ណាក៏ដោយ ការងារនេះក៏មានជួបនូវបញ្ហា ប្រឈម មួយ ចំនួនដែលទាមទារឱ្យមាន ការត្រួតពិនិត្យឡើងវិញ ទៅលើចំណុចល្អ និងចំណុចដែល ត្រូវធ្វើ ឱ្យប្រសើរឡើង ដំណោះស្រាយ និង ជាមេរៀន ពិសោធន៍ សម្រាប់ការអនុវត្តនាពេលខាងមុខ។

ឯកឧត្តមបន្តថា៖ដោយមានការគាំទ្រពីថ្នាក់ដឹកនាំក្រសួង និងមានការចូលរួមពីអង្គភាពក្រោមឱវាទក្រសួង មន្រ្តី ជំនាញ ស្នើសុំគោលការណ៍ទៅឯកឧត្តមរដ្ឋមន្រ្តីរៀបចំជាអនុក្រឹត្យ ការប្រព្រឹត្តទៅរបស់អង្គភាពប្រឡងប្រណាំងសេវាសាធារៈគំរូក្នុងវិស័យបរិស្ថាន និត្តវិធី និងថវិការ ឆ្ពោះទៅអនុវត្តការងារ នេះ ក្នុងក្របខណ្ឌជាតិសម្រាប់ឆ្នាំ២០២០។

គួរបញ្ជាក់ថា៖កិច្ចប្រជុំនេះរៀបចំឡេីងក្នុងគោលបំណងដើម្បីពិនិត្យ និងឆ្លុះបញ្ចាំងការអនុវត្តការងាររបស់អនុគណៈកម្មការ វាយតម្លៃអង្គភាពផ្តល់សេវា សាធារណៈគំរូ ក្នុងវិស័យបរិស្ថាន ព្រមទាំងពិភាក្សាដោះស្រាយនូវបញ្ហាប្រឈមកន្លងមក
និងដើម្បីពិភាក្សា ស្វែងរកធាតុចូល និងទិសដៅការងារសម្រាប់ការវាយតម្លៃ និងទទួលស្គាល់អង្គ ភាព ផ្តល់ សេវា សាធារណៈ គំរូ ក្នុង វិស័យ បរិស្ថាន ឆ្នាំ២០២០។

ព័ត៌មានបន្ថែម

មន្ទីរបរិស្ថាន​ខេត្ត​បាត់ដំបង​
ថ្ងៃ ចន្ទ, 27 មករា, 2020 មន្ទីរបរិស្ថាន​ខេត្ត​បាត់ដំបង​
លទ្ធផលគុណភាពខ្យល់បានបង្ហាញថា ស្ថានភាពគុណភាពខ្យល់នៅរាជធានីភ្នំពេញត្រឹមម៉ោង ១២ ថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២០
ថ្ងៃ ចន្ទ, 27 មករា, 2020 លទ្ធផលគុណភាពខ្យល់បានបង្ហាញថា ស្ថានភាពគុណភាពខ្យល់នៅរាជធានីភ្នំពេញត្រឹមម៉ោង ១២ ថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២០
ប្រពៃណីវប្បធម៌ នៃធម្មជាតិ កើតមានរហូតដល់សព្វថ្ងៃនៅក្នុងតំបន់អង្គរ ខេត្តសៀមរាប
ថ្ងៃ អាទិត្យ, 26 មករា, 2020 ប្រពៃណីវប្បធម៌ នៃធម្មជាតិ កើតមានរហូតដល់សព្វថ្ងៃនៅក្នុងតំបន់អង្គរ ខេត្តសៀមរាប