ក្រសួង៣រួមមាន​ ក្រសួងសុខាភិបាល ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២៣ធ្នូ ២០១៩ បានរួមគ្នាប្រកាសផ្សព្ធផ្សាយផែនការសកម្មភាពពហុវិស័យស្តីពីភាពសុំានៃឱសថប្រឆាំងមេរោគ នៅកម្ពុជា ឆ្នាំ២០១៩-២០២៣ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តមសាស្ត្រាចារ្យ អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកជំទាវ ហោ ម៉ា លីន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ទា ជុប អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន រួមនឹងភាគីពាក់ព័ន្ធជាច្រេីនចូលរួមផងដែរ។

លោកជំទាវ ហោ ម៉ាលីន បានលេីកឡេីងថាកសិកម្មជាវិស័យមួយដែលមានអាទិភាព និងមានសារៈសំខាន់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា។ ប្រជាជនប្រមាណ ៨០% នៅតាមជនបទ ពឹងផ្អែកជាចម្បងលើការប្រកបរបរក្នុងវិស័យកសិកម្ម សម្រាប់ផលិតស្បៀងអាហារ បង្កើតប្រាក់ចំណូល និងលើកស្ទួយកម្រិតជីវភាពក្រុមគ្រួសារ ដែលទាំងនេះជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើទំនើបកម្មវិស័យកសិកម្ម ការអភិវឌ្ឍខ្សែចង្វាក់ផលិតកម្ម ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ និងការប្រកួតប្រជែងក្នុងតំបន់ និងនៅលើសកលលោក។
ឯកឧត្តមសាស្ត្រាចារ្យ អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកឡើងថា បច្ចុប្បន្នគ្រោះថ្នាក់នៃភាពស៊ាំនិងឱសថមេរោគនេះ គឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់សុខភាពសាធារណៈ នៅកម្ពុជា ក្នុងតំបន់ នឹងនៅលើសកលលោកទាំងមូល។ ដោយទទួលស្គាល់ពីបញ្ហាសុខភាពនេះ ក្រុមការងារអន្តរក្រសួងបានបង្កតឡេីង​ ដើម្បីកាត់បន្ថយភាពស៊ាំនិងឱសថប្រឆាំងមេរោគ និងបានចងក្រនៅរបាយការណ៍ស្ថានភាពនៃភាពស៊ាំនិងឱសថប្រឆំាងមេរោគ គោលនយាបាយ និងយុទ្ធសាស្ត្រដោយមានការគំាទ្រពីដៃគូអភិវឌ្ឍន៍ និងអន្តរជាតិទាំងអស់ ដូចជា អង្គការសុខាភាពពិភពលោក អង្គការមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺសហរដ្ឋអាមេរិក ។ ឯកឧត្តម បញ្ជាក់បន្ថែមថា ក្រសួងសុខាភិបាល មិនអាចដោះស្រាយនៅបញ្ហាភាពស៊ាំនិងឱសថប្រឆំាងមេរោគ ដ៏ស្មុគស្មាញបានតែឯកឯងនោះទេ ដោយទាមទាអោយមានការចូលរួមទាំងអស់គ្នា និងមានវិជ្ជាជីវៈផ្សេងៗគ្នា ជាពិសេសក្រសួងកសិកម្ម និងក្រសួងបរិស្ថាន ។ ជាក់ស្តែងថ្ងៃនេះយើងទាំងអស់គ្នា បានមកចូលរួមផ្សព្ធផ្សាយផែនការសកម្មភាពពហុវិស័យស្តីពីភាពស៊ាំនៃឱសថប្រឆាំងមេរោគ នៅកម្ពុជា ដែលត្រូវបានអនុវត្តន៍ឡើង និងចុះហត្ថលេខាដោយក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន។

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថាន រៀបចំសិក្ខាសាលាពិគ្រោះយោបល់បញ្ចប់លើ “សេចក្តីព្រាងរបាយការណ៍ស្ថានភាពបរិស្ថានជាតិ លើកទី៤”
ថ្ងៃ អង្គារ, 27 តុលា, 2020 ក្រសួងបរិស្ថាន រៀបចំសិក្ខាសាលាពិគ្រោះយោបល់បញ្ចប់លើ “សេចក្តីព្រាងរបាយការណ៍ស្ថានភាពបរិស្ថានជាតិ លើកទី៤”
សារលិខិតរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
ថ្ងៃ អង្គារ, 27 តុលា, 2020 សារលិខិតរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសីទសារព័ត៌មាន ស្តីពីស្ថានភាពនៃប្រភេទសត្វព្រៃសំខាន់ៗនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ឆ្នាំ២០១០-២០២០
ថ្ងៃ ចន្ទ, 26 តុលា, 2020 សន្និសីទសារព័ត៌មាន ស្តីពីស្ថានភាពនៃប្រភេទសត្វព្រៃសំខាន់ៗនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ឆ្នាំ២០១០-២០២០