នៅថ្ងៃចន្ទ ១២រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ លោកជំទាវ ងិន លីណា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជាអនុប្រធានអចិន្ត្រៃយ៍ នៃក្រុមការងារគ្រប់គ្រងសំណល់ប្លាស្ទិកបានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីស្តីពី «វគ្គបណ្តុះបណ្តាល និងយុទ្ធនាការផ្សព្វផ្សាយស្តីពីការកាត់បន្ថយការប្រើប្រាស់សម្ភារៈធ្វើពីប្លាស្ទិក» នៅវិទ្យាល័យព្រះសីហនុខេត្តកំពង់ចាម ដោយមានការចូលរួមពីនាយកដ្ឋានសេដ្ឋកិច្ចបៃតង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព នាយកដ្ឋានគ្រប់គ្រប់សំណល់រឹង នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន តំណាងមន្ទីរ អប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម តំណាង មន្ទីរបរិស្ថាន ខេត្តកំពង់ចាម សាស្រ្តាចារ្យតំណាងវិទ្យាល័យព្រះសីហនុ សាស្រ្តាចារ្យតំណាងវិទ្យាល័យតេជោ-ហ៊ុនសែន បឹងកុក សិស្សានុសិស្សតំណាងវិទ្យាល័យព្រះសីហនុ សរុបចំនួន ​១០០​​នាក់​ ។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងដើម្បី៖ ១) បង្កើនការចូលរួម និងបង្ហាញពីសកម្មភាពវិជ្ជមានរបស់ដៃគូអភិវឌ្ឍន៍ និងវិស័យអប់រំដើម្បីផ្តើមគំនិតថ្មីៗ ជួយកាត់បន្ថយការប្រើប្រាស់សម្ភារៈធ្វើពីប្លាស្ទិក និងរៀបចំផែនការ និងផែនទីបង្ហាញផ្លូវ សម្រាប់សកម្មភាពរយៈពេលខ្លី និងរយៈពេលវែងគាំទ្រដំណើការប្រើប្រាស់ និងការផលិតដោយចីរភាព ២) ពង្រឹងកិច្ចសហប្រតិបត្តិការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីចូលរួមកាត់បន្ថយការប្រើប្រាស់សម្ភារៈធ្វើពីប្លាស្ទិក ៣) បង្ហាញអំពីផលប៉ះពាល់នៃសំណល់ប្លាស្ទិកចំពោះបរិស្ថាន និងសុខភាពដល់យុវជន និងដែគូរពាក់ព័ន្ធដើម្បីចូលរួមទាំងអស់គ្នាថែរក្សាបរិស្ថានសាលារៀន​ និងភូមិអោយមានអនាម័យ និងបៃតង។

ព័ត៌មានបន្ថែម

ដំណើរទស្សនកិច្ចសារព័ត៌មាននៅខេត្តព្រះសីហនុក្នុងក្របខណ្ឌនៃមហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ ២០២១
ថ្ងៃ អាទិត្យ, 28 វិច្ឆិកា, 2021 ដំណើរទស្សនកិច្ចសារព័ត៌មាននៅខេត្តព្រះសីហនុក្នុងក្របខណ្ឌនៃមហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ ២០២១
ពិធីចុះហត្ថលេខាបន្តកិច្ចព្រមព្រៀងអនុវត្តគម្រោងក្រសួងបរិស្ថាននិងអង្គការ សមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា
ថ្ងៃ សុក្រ, 26 វិច្ឆិកា, 2021 ពិធីចុះហត្ថលេខាបន្តកិច្ចព្រមព្រៀងអនុវត្តគម្រោងក្រសួងបរិស្ថាននិងអង្គការ សមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា
«រូបវន្តបុគ្គល និងនីតិបុគ្គលឆ្នើម ទទួលបានបណ្ណសរសើរមេត្រីភាពបរិស្ថាន»
ថ្ងៃ ពុធ, 24 វិច្ឆិកា, 2021 «រូបវន្តបុគ្គល និងនីតិបុគ្គលឆ្នើម ទទួលបានបណ្ណសរសើរមេត្រីភាពបរិស្ថាន»