អម្បូរ/Family name: CAPPARIS (Capparidaceae)
ឈ្មោះវិទ្យាសាស្រ្ត/Scientific Name: Capparis micracantha DC.
ឈ្មោះក្នុងតំបន់/Local name: កញ្ជើបាយដាច(kânh chë ba:y da:ch)

ជាចុល្លព្រឹក្សកំពស់ ៤ ទៅ៥ម៉ែត្រ មានបន្លា ដុះក្នុងព្រៃគុម្ពោត ឬព្រៃស្រោងនៃអាស៊ីក្តៅ។ ផ្លែអាចបរិភោគបាន។ ឈើ គ្រាប់ ឫសសម្រាប់ធ្វើឱសថ។ ពេលមានដំបៅច្រមុះ គ្រូថ្នាំតែងឲ្យជក់ឈើកាត់ល្អិតៗ លាយជាមួយថ្នាំជក់។ គេស្ងោរគ្រាប់លីងផឹក ដើម្បីព្យាបាលក្អក។ ឫសកញ្ជើបាយដាច អាចផ្សំធ្វើថ្នាំឲ្យនោមច្រើន៕

4 to 5m tall thorny bush of thickets and secondary formations in tropical Asia. Fruits are edibles. Wood, seed and roots are used by local pharmacopoeia. The rasped and dried wood is mixed up with tobacco to make cigarette which are said to heal ulceration of the nasal mucous membrane. Roasted seeds’ infusion are taken against cough. Roots have diuretic properties.

ប្រភព៖ “Pauline Dy Phon, 2000; វចនានុក្រមរុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា”

photo_2016-11-07_08-46-17 photo_2016-11-07_08-46-14 photo_2016-11-07_08-46-09

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់