លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថានអញ្ជើញបើកសន្និបាត”បណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិ”ដែលមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន ថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន គណៈកម្មការបណ្តាញសហគមន៍ នៅថ្ងៃអង្គារ ៦រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ។

ឯកឧត្តម ខៀវ ប៊ូរិន អគ្គនាយកនៃអគ្គនាយដ្ឋានសហគមន៍មូលដ្ឋានមានប្រសាសន៍ថា៖ ក្រសួងបរិស្ថាន បាននិងកំពុងពង្រឹងប្រសិទ្ធភាពការងារ គ្រប់គ្រង និងអភិរក្ស ធនធានធម្មជាតិ និងការងារបរិស្ថាន នៅកម្ពុជា ក្នុងអាណត្តិរបស់រាជរដ្ឋាភិបាល នីតិកាល ទី៥ នៃរដ្ឋសភា ក្នុងគោលបំណងលើកកម្ពស់កិច្ចសន្ទនារវាងសហគមន៍មូលដ្ឋាន ជាមួយនឹងរាជរដ្ឋាភិបាល ស្ថាប័នជំនាញ អាជ្ញាធរដែនដី ដៃគូអភិវឌ្ឍន៍ អង្គការដៃគូ និងវិស័យឯកជន ដើម្បីប្រសិទ្ធភាពនៃការការពារ និងអភិរក្សធនធានធម្មជាតិ និងការលើកកម្ពស់ជីវភាពសហគមន៍ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថានបន្តទៀតថា៖ការងារគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ មិនត្រឹមតែជាភារកិច្ច ស្នូល នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ប៉ុណ្ណោះទេ ថែមទាំងជាកិច្ចការរួមរបស់យើង ទាំងអស់គ្នា ដែលទាមទាឱ្យមានការចូលរួមសហការពីបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ រួម ទាំង ដៃគូអភិវឌ្ឍន៍ អង្គការដៃគូ និងវិស័យ ឯកជន ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការពង្រឹងសហគមន៍ គឺតម្រូវឱ្យយើង រួមគ្នាបង្កើតជាយន្តការសម្របសម្រួល សម្រាប់ជំរុញការគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ សំដៅលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់សហគមន៍ ដោយបំផុសស្មារតីបងប្អូនសហគមន៍ឱ្យមានជំនឿ លើបញ្ញត្តិថា «សហគមន៍យើងជាក្តីសង្ឃឹមរបស់ យើង»។ ដោយឈរលើទស្សនៈនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ ចេញនូវគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងលិខិតបទដ្ឋានគតិយុត្ត ដើម្បី គាំទ្រ ជំរុញ និងលើកទឹកចិត្តឱ្យមានការ ចូលរួមពីសាធារណៈជនទូទៅ និងសហគមន៍មូលដ្ឋាន ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ តាមរយៈការរៀបចំបង្កើត ជាសហគមន៍នេសាទ សហគមន៍ព្រៃឈើ និងសហគមន៍តំបន់ការពារធម្មជាតិ ដែលជាយុទ្ធសាស្ត្រ សមស្រប សំដៅធានាបាននូវកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ សហគមន៍មូលដ្ឋាន ប្រកបកាលានុវត្តភាព និងដោយចីរភាព។គួរបញ្ជាក់ថា នេះជាលើកទី១ ដែលអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានក្រសួងបរិស្ថាន រៀបចំសន្និបាតបណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិ ក្នុងគោលបំណង
− ទី១.បង្ហាញពីលក្ខន្តិកៈ រចនាសម្ព័ន្ធគ្រប់គ្រង និងសមាសភាពរបស់គណៈ កម្មការបណ្តាញ សហគមន៍ ទាំង ៣កម្រិត
− ទី២.បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់តំណាងគណៈកម្មការបណ្តាញសហគមន៍ទាំង៣កម្រិត ក្នុងការ ចូលរួម ជា ភាគីសន្ទនាជាមួយរាជរដ្ឋាភិបាល ដើម្បីជំរុញការអប់រំផ្សព្វផ្សាយ និងការចូលរួម ទប់ស្កាត់បទ ល្មើស ធនធានធម្មជាតិ− ទី៣.កំណត់ផែនការជាយុទ្ធសាស្រ្ត ដើម្បីពង្រឹងការងារអភិបាលកិច្ចជាមួយអ្នកពាក់ព័ន្ធ ក្នុងការការពារ និង អភិរក្សធនធានធម្មជាតិ និងការលើកកម្ពស់ជីវភាពរបស់សហគមន៍មូលដ្ឋាន។គិតមកដល់ពេលនេះ ក្រសួងបរិស្ថានបានរៀបចំសហគមន៍តំបន់ការពារធម្មជាតិចំនួន ១៦៨ ចែកជា ៣៥បណ្តាញ លើភូមិសាស្រ្តខេត្តចំនួន១៦។

ព័ត៌មានបន្ថែម

រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ ការពារ និងអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្ស ដើម្បីកម្ពុជាអាចលក់តួនាទីព្រៃឈើដែលការពារប្រព័ន្ធអេកូឡូស៊ី នៃភពផែនដីតាមរយៈការលក់ឥណទានកាបូន
ថ្ងៃ អង្គារ, 21 មករា, 2020 រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ ការពារ និងអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្ស ដើម្បីកម្ពុជាអាចលក់តួនាទីព្រៃឈើដែលការពារប្រព័ន្ធអេកូឡូស៊ី នៃភពផែនដីតាមរយៈការលក់ឥណទានកាបូន
មន្ទីរបរិស្ថានខេត្តសៀមរាប
ថ្ងៃ ចន្ទ, 20 មករា, 2020 មន្ទីរបរិស្ថានខេត្តសៀមរាប
លទ្ធផលនៃការអង្កេតតាមដានគុណភាពខ្យល់ពីស្ថានីយត្រួតពិនិត្យគុណភាពខ្យល់នៅទូទាំងប្រទេស
ថ្ងៃ ចន្ទ, 20 មករា, 2020 លទ្ធផលនៃការអង្កេតតាមដានគុណភាពខ្យល់ពីស្ថានីយត្រួតពិនិត្យគុណភាពខ្យល់នៅទូទាំងប្រទេស