នារព្រឹកថ្ងៃចន្ទ ៥រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ តំណាង ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបជាមួយលោក Jim Tersteeg អ្នកជំនាញឯកទេសអភិវឌ្ឍន៍ស្ថាប័នមកពីមជ្ឈមណ្ឌលលើកកម្ពស់ការនាំចូលពីប្រទេសកំពុងអភិវឌ្ឍន៍ (Center for the Promotion of Imports from Developing Countries- CBI) នៃប្រទេសហូឡង់ ដោយមានការអញ្ជើញចូលរួមពី តំណាងអគ្គលេខាធិកា នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព តំណាងអគ្គនាយកដ្ឋានគាំពារបរិស្ថាន តំណាងអគ្គនាយកដ្ឋានចំណេះដឹង និងព៌ត័មានបរិស្ថាន និងប្រធាននាយកដ្ឋានវាយតម្លៃហេតុផលប៉ះពាល់បរិស្ថាន និងសហការីសរុបចំនួន១០នាក់។ គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីៈ
១-សម្តែងនូវការគួរសម និងគាំទ្រក្នុងការជួយលើកកម្ពស់ដល់ទំនាក់ទំនងអាជីវកម្ម ជាពិសេសក្នុងវិស័យតុបតែងផ្ទះ និងសម្ភារៈវាយនភ័ណ្ឌនាំចេញទៅកាន់ទីផ្សារប្រទេសហូឡង់
២-ពិភាក្សា និងផ្តល់យោបល់បន្ថែមទៅលើការបំពុលបរិស្ថានរបស់សហគ្រាសធនតូច និងមធ្យម (SMEs) ដូចជាការដុតអូស និងធ្យូង ការបង្ហូរទឹកកខ្វក់ចូលទៅក្នុងប្រភពទឹក និងការអនុវត្តដោយមិនមានបច្ចេកទេសត្រឹមត្រូវរបស់សហគ្រាសធនតូច និងមធ្យមជាដេីម។

ព័ត៌មានបន្ថែម

រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ ការពារ និងអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្ស ដើម្បីកម្ពុជាអាចលក់តួនាទីព្រៃឈើដែលការពារប្រព័ន្ធអេកូឡូស៊ី នៃភពផែនដីតាមរយៈការលក់ឥណទានកាបូន
ថ្ងៃ អង្គារ, 21 មករា, 2020 រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ ការពារ និងអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្ស ដើម្បីកម្ពុជាអាចលក់តួនាទីព្រៃឈើដែលការពារប្រព័ន្ធអេកូឡូស៊ី នៃភពផែនដីតាមរយៈការលក់ឥណទានកាបូន
មន្ទីរបរិស្ថានខេត្តសៀមរាប
ថ្ងៃ ចន្ទ, 20 មករា, 2020 មន្ទីរបរិស្ថានខេត្តសៀមរាប
លទ្ធផលនៃការអង្កេតតាមដានគុណភាពខ្យល់ពីស្ថានីយត្រួតពិនិត្យគុណភាពខ្យល់នៅទូទាំងប្រទេស
ថ្ងៃ ចន្ទ, 20 មករា, 2020 លទ្ធផលនៃការអង្កេតតាមដានគុណភាពខ្យល់ពីស្ថានីយត្រួតពិនិត្យគុណភាពខ្យល់នៅទូទាំងប្រទេស