ភ្នំពេញ ៖ នាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងបរិស្ថាន សហការជាមួយអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការអនុវត្តសវនកម្មផ្ទៃក្នុងជាក់ស្តែង» ក្រោមអធិបតីភាពឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ​ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាននិងមន្រ្តីពាក់ព័ន្ឋជាច្រើននាក់ទៀត នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្តីការក្រសួង បរិស្ថាន​។
លោក ជុំ សុខជា ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងបរិស្ថាន បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនៅថ្ងៃនេះមានសារៈសំខាន់ ដើម្បីឆ្ពោះទៅសម្រេចបានគោលដៅសំខាន់ៗ នៃកម្មវិធីនយោបាយរបស់រាជរាជរដ្ឋាភិបាល ជាពិសេសគឺការជំរុញដំណើរការនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅដំណាក់កាលទី៣ គឺ « ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ» ដែលនឹងឈានបន្តទៅគោលនយោបាយទី៤ គឺ « គណនេយ្យសមិទ្ធកម្ម» ដែលប្រកបដោយភាពជឿជាក់ និងគ្រោសម្រេចឱ្យបានក្នុងឆ្នាំ២០២៥ ។ មិនតែប៉ុណ្ណោះវគ្គបណ្តុះបណ្តាលនេះ គឺមានគោលបំណងពង្រឹងសមត្ថភាពជំនាញសវនកម្មដល់សវនករផ្ទៃក្នុង និងដើម្បីបញ្ជ្រាបការយល់ដឹងពីជំនាញសវនកម្មផ្ទៃក្នុង ក៏ដូចជាស្វែងយល់បន្ថែមពីការអនុវត្តការងាររបស់សវនករផ្ទៃក្នុង ដល់មន្ត្រីសវនដ្ឋានចំណុះក្រសួងបរិស្ថាន ក្នុងន័យនេះ គឺសំដៅទៅលើទិដ្ឋភាពទូទៅនៃការងារសវនកម្មផ្ទៃក្នុង ក្របខណ្ឌនិងកិច្ចដំណើរការនីតិវិធីសវនកម្មផ្ទៃក្នុងជាក់ស្តែង ការប្រើឧបករណ៍សវនកម្ម គោលការណ៍និងការសរសេររបាយការណ៍សវនកម្មផ្ទៃក្នុង ឱ្យបានសមស្រប ដើម្បីឆ្លើយតបទៅនឹងស្តង់ដារសវនកម្មផ្ទៃក្នុង និងធានាឱ្យសេវាសវនកម្មផ្ទៃក្នុងក្លាយជាឧបករណ៍ត្រួតពិនិត្យកាន់តែមុតស្រួចប្រកបដោយសមត្ថភាព ជាពិសេសជំរុញដល់ដំណើរការឈានទៅសម្រេចបាននូវការអនុវត្តគោលនយោបាយ “ រដ្ឋបាលទំនើប ” របស់ក្រសួងបរិស្ថាន ក្នុងរាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភាកម្ពុជា ។

នៅក្នុងឱកាសនេះ ឯកឧត្តម ផៃ ប៊ុនឈឿន មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលស្តីពី «ការអនុវត្តសវនកម្មផ្ទៃក្នុងជាក់ស្តែង» គឺមានសារៈសំខាន់ណាស់បង្កើនការយល់ដឹង និងពង្រឹងសមត្ថភាពជំនាញបន្ថែមជូនដល់មន្រ្តី នាយកដ្ឋានសវនកម្មផ្ទៃ មន្រ្តី អគ្គលេខាធិការដ្ឋាន អគ្គាធិការដ្ឋាន អគ្គនាយកដ្ឋាន និងមន្ទីរបរិស្ថាន រាជធានី-ខេត្ត ដោយផ្តោតទៅលើទិដ្ឋភាពទូទៅនៃការងារសវនកម្មផ្ទៃក្នុង ក្របខណ្ឌនិងដំណើរការនីតិវិធីក្នុងការអនុវត្តសវនកម្មជាក់ស្តែង ការប្រើប្រាស់ឧបករណ៍សវនកម្ម គោលការណ៍និងការសសេររបាយការណ៍សវនកម្ម ឱ្យបានសមស្របឆ្លើយតបទៅនឹងស្តង់ដារសវនកម្មផ្ទៃក្នុង និងកម្មវិធីកែទម្រង់របស់រាជរដ្ឋាភិបាល ជាពិសេសការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅតំណាក់កាលទី៣ »ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ« ព្រមទាំងតៀមខ្លួនសម្រាប់ដំណាក់កាលទី៤”គណនេយ្យសមិទ្ធិកម្ម” ។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ សង្ឃឹមយ៉ាងមុតមាំថា វគ្គបណ្តុះបណ្តាលនេះនឹងជួយដល់នាយកដ្ឋានសវនកម្មធ្វើការងារកាន់តែប្រសើរ តាមរយៈជួយជម្រុញដល់ដំណើរការកំណែទម្រង់របស់រដ្ឋាភិបាល ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ បន្ថែមតម្លៃលើកិច្ចប្រតិបត្តិការរបស់អង្គភាពតាមរយៈការកាត់បន្ថយហានិភ័យ ដែលមាននៅក្នុងប្រព័ន្ធផ្ទៃក្នុងរបស់ខ្លួន ជួយពង្រឹងការគោរពច្បាប់ និងបទបញ្ញត្តិ ការសន្សំសំចៃ ការបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលនៃការប្រើប្រាស់ធនធានឱ្យស្របតាមទិសដៅរបស់ក្រសួងបរិស្ថាន ដែលបានកំណត់យក «ការធ្វើទំនើបកម្មស្ថាប័ន កិច្ចគាំពារបរិស្ថាន ការអភិរក្ស ជីវៈចម្រុះ និងការរស់នៅដោយចីរភាព» ជាសសរស្តម្ភ និងជាមូលដ្ឋានគ្រឹះ សម្រាប់ការរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាព ដើម្បីធានាឱ្យបាននូវការអភិវឌ្ឍ ដោយចីរភាព ស្របតាមផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍ជាតិ និងគោលដៅអភិវឌ្ឍន៍ដោយ ចីរភាព ៕

 

ព័ត៌មានបន្ថែម

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងបរិស្ថាន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ជ័យលាភីសាលាមេត្រីបរិស្ថានថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២១ និងពិធីសម្ពោធសួនជីវចម្រុះ«សួនព្រឹទ្ធាចារ្យជុំហ៊ល» និងសួនអំណាន«ព្រឹទ្ធាចារ្យលឹមណៃ»
ថ្ងៃ សៅរ៍, 18 កញ្ញា, 2021 ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងបរិស្ថាន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ជ័យលាភីសាលាមេត្រីបរិស្ថានថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២១ និងពិធីសម្ពោធសួនជីវចម្រុះ«សួនព្រឹទ្ធាចារ្យជុំហ៊ល» និងសួនអំណាន«ព្រឹទ្ធាចារ្យលឹមណៃ»
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជួបពិភាក្សាជាមួយឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំនៅកម្ពុជា
ថ្ងៃ ពុធ, 15 កញ្ញា, 2021 ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជួបពិភាក្សាជាមួយឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំនៅកម្ពុជា
ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីភាពប្រគល់រថយន្តសង្គ្រោះបន្ទាន់ ចំនួន ០១គ្រឿង ដែលជាអំណោយរបស់អង្គការ The Society for Promotion of Japanese Diplomacy
ថ្ងៃ ពុធ, 15 កញ្ញា, 2021 ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីភាពប្រគល់រថយន្តសង្គ្រោះបន្ទាន់ ចំនួន ០១គ្រឿង ដែលជាអំណោយរបស់អង្គការ The Society for Promotion of Japanese Diplomacy