កាលពី​ថ្ងៃសុក្រ ២រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹង​ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ នៅសណ្ឋាគារ គ្លរៀស & ស្ប៉ា (Giorious Hotel & Spa)ទីរួមខេត្តកំពង់ធំ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធាន​ក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានអញ្ជើញជា​អធិបតី​ក្នុង​ពិធី​បើក​សិក្ខាសាលា​ស្តីពី «ការផ្សព្វផ្សាយកម្រងសេវា​សាធារណៈ លិខិតបទដ្ឋានគតិយុត្តិពាក់ពន័្ធនឹងសវនកម្មផ្ទៃក្នុង យុទ្ធសាស្រ្តប្រមូលចំណូលមិនមែនសារពើពន្ធ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋក្នុងតំបន់ការពារធម្មជាតិ» ដោយមានការអញ្ជើញ​ចូលរួមពីឯកឧត្តម សឹម យ៉ារ៉ែន អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន​ ឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន តំណាងគ្រប់អគ្គនាយកដ្ឋានចំណុះក្រសួងបរិស្ថាន អាគារធិការដ្ឋាន នាយកដ្ឋានសវនកម្មផ្ទៃក្នុង និងមន្រ្តីជំនាញពីរាជាធានី-ខេត្តសរុបប្រមាណ៨០នាក់។
សិក្ខាសាលានេះរៀបចំឡើងដោយក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្រសួងបរិស្ថាន និងសហការឧបត្ថម្ភដោយអគ្គលេខាធិការដឹកនាំការងារកែទម្រង់ហរញ្ញវត្ថុសារធារណៈក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ ក្នុងគោលបំណងផ្សព្វផ្សាយចំណេះដឹងដល់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញអង្គភាពថវិកា ក្នុងការអនុវត្តការងាររបស់ខ្លួន ពាក់ព័ន្ធនឹងប្រធានបទខាងលើ ព្រមទាំងបង្កើនការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រកប​ដោយប្រសិទ្ធភាព ភាពសក្ក័សិទ្ធិ និងមានការ​ទទួលខុសត្រូវ​ចំពោះការប្រមូលចំណូលមិនមែនសារពើពន្ធ និងប្រើប្រាស់គ្រប់គ្រងធនធានសាធារណៈ​របស់រដ្ឋ។
ក្នុងពិធីនេះដែរ ឯកឧត្តម សៅ សុភាព បានមានប្រសាសន៍ថា​ សិក្ខាសាលានេះរៀបចំឡើងដើម្បីប្រមូលធាតុចូលរបស់ក្រសួងបរិស្ថាន ក្នុងផែនការសកម្មភាព នៃការកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងជាការចូលរួមបង្កើនល្បឿនក្នុងការអនុវត្តសកម្មភាពកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ក៏ដូចជាការអនុវត្តនូវផែនការ​យុទ្ធសាស្រ្តឆ្នាំ២០២០ របស់ក្រសួងបរិស្ថាន ដែលជាអាណត្តិរៀបចំនូវរដ្ឋបាលទំនើបផងដែរ។

ព័ត៌មានបន្ថែម

ក្រុមការងារលើកកម្ពស់ជីវភាពសហគមន៍តំបន់ការពារធម្មជាតិ បានពិនិត្យ និងពិភាក្សាលើតម្រូវការចាំបាច់សម្រាប់លើកកម្ពស់ជីវភាពសហគមន៍ក្នុងពេលមានវិបត្តិកូវីដ-១៩នៅខេត្តព្រះវិហារ
ថ្ងៃ ព្រហស្បតិ៍, 10 កញ្ញា, 2020 ក្រុមការងារលើកកម្ពស់ជីវភាពសហគមន៍តំបន់ការពារធម្មជាតិ បានពិនិត្យ និងពិភាក្សាលើតម្រូវការចាំបាច់សម្រាប់លើកកម្ពស់ជីវភាពសហគមន៍ក្នុងពេលមានវិបត្តិកូវីដ-១៩នៅខេត្តព្រះវិហារ
សារធាតុគីមីជាង១សែន៣ម៉ឺនប្រភេទ ត្រូវបានផលិត និងចរាចរណ៍នៅលើទីផ្សារពិភពលោក
ថ្ងៃ ព្រហស្បតិ៍, 10 កញ្ញា, 2020 សារធាតុគីមីជាង១សែន៣ម៉ឺនប្រភេទ ត្រូវបានផលិត និងចរាចរណ៍នៅលើទីផ្សារពិភពលោក
វេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាន ឆ្នាំ២០២០ វគ្គប្រកួតដំបូង នៅខេត្តកំពង់ធំ
ថ្ងៃ ព្រហស្បតិ៍, 10 កញ្ញា, 2020 វេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាន ឆ្នាំ២០២០ វគ្គប្រកួតដំបូង នៅខេត្តកំពង់ធំ