សិក្ខាសាលាបណ្តុះបណ្តាលមន្រ្តីអនុវត្តច្បាប់ស្តីពីការអង្កេត និងត្រួតពិនិត្យសារធាតុបំផ្លាញស្រទាប់អូហ្សូន

នាថ្ងៃព្រហស្បតិ៍ ១រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនិងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានអញ្ជេីញជាអធិបតី​ បើកសិក្ខាសាលាបណ្តុះបណ្តាលមន្រ្តីអនុវត្តច្បាប់ស្តីពីការអង្កេត និងត្រួតពិនិត្យសារធាតុបំផ្លាញស្រទាប់អូហ្សូន។ សិក្ខាសាលានេះរៀបចំឡេីង​ក្នុងគោលបំណងកសាងសមត្ថភាពដល់មន្រ្តីអនុវត្តន៍ច្បាប់ក្នុងការប្រយុទ្ធប្រឆាំងការធ្វើពាណិជ្ជកម្មសារធាតុបំផ្លាញស្រទាប់អូហ្សូនខុសច្បាប់ ជូនដល់មន្រ្តីដែលមានសមត្ថកិច្ចនៅតាមមាត់ច្រកព្រំដែនទូទាំងប្រទេសកម្ពុជា អញ្ជើញមកពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា អគ្គនាយកដ្ឋានកាំកុងត្រូល បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអគ្គស្នងការនគរបាលជាតិ។

ក្នុងឱកាសនេះ ក្រសួងបរិស្ថានបានប្រគល់ពានរង្វាន់របស់អង្គការបរិស្ថានសហប្រជាជាតិជូនអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការនគរបាលជាតិ ចំពោះកិច្ចខិតខំប្រឹងប្រែងចូលរួមបង្រ្កាបការនាំចូលសារធាតុបំផ្លាញស្រទាប់អូហ្សូនដោយខុសច្បាប់នាពេលកន្លងមក។

សូមបញ្ជាក់ថា​ សិក្ខាសាលានេះរៀបចំដោយនាយកដ្ឋានគ្រប់គ្រងគុណភាពខ្យល់និងសំឡេង អគ្គនាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន និងទទួលបានការឧបត្ថម្ភដោយអង្គការកម្មវិធីបរិស្ថានសហប្រជាជាតិ​ រយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់១៣ ខែធ្នូ ឆ្នាំ២០១៩​ និងមានការចូលរួមផងដែរពី​ ​ឯកឧត្តមឧត្តមសេនីយឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តមឧត្តមសេនីយឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការនគរបាលជាតិ ឯកឧត្តមឧត្តមសេនីយឯក ហួត សុផល្លី ប្រធាននាយកដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក ប៉ាក សុខារ៉ាវុត អគ្គនាយករង នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន និងលោក ឈន វឿន ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានិងមន្រ្តីជំនាញ​ ក្រសួង​បរិស្ថាន​ ក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន​នាក់។

ព័ត៌មានបន្ថែម

មន្ទីរបរិស្ថាន​ខេត្ត​បាត់ដំបង​
ថ្ងៃ ចន្ទ, 27 មករា, 2020 មន្ទីរបរិស្ថាន​ខេត្ត​បាត់ដំបង​
លទ្ធផលគុណភាពខ្យល់បានបង្ហាញថា ស្ថានភាពគុណភាពខ្យល់នៅរាជធានីភ្នំពេញត្រឹមម៉ោង ១២ ថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២០
ថ្ងៃ ចន្ទ, 27 មករា, 2020 លទ្ធផលគុណភាពខ្យល់បានបង្ហាញថា ស្ថានភាពគុណភាពខ្យល់នៅរាជធានីភ្នំពេញត្រឹមម៉ោង ១២ ថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២០
ប្រពៃណីវប្បធម៌ នៃធម្មជាតិ កើតមានរហូតដល់សព្វថ្ងៃនៅក្នុងតំបន់អង្គរ ខេត្តសៀមរាប
ថ្ងៃ អាទិត្យ, 26 មករា, 2020 ប្រពៃណីវប្បធម៌ នៃធម្មជាតិ កើតមានរហូតដល់សព្វថ្ងៃនៅក្នុងតំបន់អង្គរ ខេត្តសៀមរាប