ក្រសួងបរិស្ថានបណ្តុះបណ្តាល មន្ត្រីក្របខណ្ឌថ្មីឆ្នាំ២០១៩ ស្តីពី «ក្របខណ្ឌការងារច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនៃក្រសួងបរិស្ថាន»

នៅទីស្តីការក្រសួងបរិស្ថាន​ នាថ្ងៃទី១៥កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ក្រសួងបរិស្ថាន បានបើកវគ្គបណ្តុះបណ្តាល ស្តីពី «ក្របខណ្ឌការងារច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនៃក្រសួងបរិស្ថាន» ជូនដល់មន្ត្រីក្របខណ្ឌថ្មីឆ្នាំ២០១៩ក្រោមអធិបតីភាព​ឯកឧត្តម​ សុខ​ គាង​ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន​ និងមានការអញ្ជេីញចូលរួម​​ថ្នាក់ដឹកនាំ​ និង មន្រ្ដី​ក្រសួង​បរិស្ថាន​ គ្រូឧទ្ទេសនាមជាច្រេីននាក។

ឯកឧត្តម​ សុខ​ គាង​ បានលេីកទឹកចិត្តឱ្យសិក្ខាកាមយកចិត្តទុកដាក់​ ស្តាប់​និងប្រែក្លាយការសិក្សាទៅជាការអនុវត្តជាក់ស្តែង​ក្នុងការប្រតិបត្តិការងាររបស់ក្រសួងបរិស្ថាន ។ ឯកឧត្តម​ បានបញ្ជាក់ថា​វគ្គបណ្តុះបណ្តាលរៀបចំឡេីងក្នុងពេលនេះ ជាការឆ្លើយតបទៅនឹងគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នៃរាជរដ្ឋាភិបាលអាណត្តិទី៦នេះ ក្នុងទិសដៅអនុវត្តកំណែទម្រង់រដ្ឋបាលសាធារណៈ ពិសេសការកសាង និងការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការលើការងារបរិស្ថាន ដែលជាថ្នាលបណ្តុះនូវធនធានមនុស្ស សម្រាប់ក្របខណ្ឌច្បាប់ការងារបរិស្ថាន និងលិខិតបទដ្ឋានគតិយុត្តិនានា ក្នុងការយល់ដឹងពីតួនាទីភារកិច្ច និងជាពុទ្ធិដ៍សំខាន់សម្រាប់យកទៅអនុវត្តក្នុងអង្គភាពរបស់ខ្លួនក្នុងនាមជាមន្រ្តីរាជការ ។
សូមបញ្ជាក់ថា​ វគ្គបណ្តុះបណ្តាលនេះមានមន្រ្តីចូលរួមចំនួន៥០រូប និងមានរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី១១-២១​ ខែធ្នូ​ ឆ្នាំ២០១៩​ ដែលមានគ្រូឧទ្ទេសមានបទពិសោធន៍ មកពីបណ្តាអគ្គនាយកដ្ឋាននានានៃក្រសួងបរិស្ថាន លេីមេរៀនចំនួន០៧មេរៀន៖
១. ក្របខណ្ឌលិខិតបទដ្ឋានគតិយុត្តលើការងាររដ្ឋបាលការពារ និងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ
២. ក្របខណ្ឌការងារចំណេះដឹង និងព័ត៌មានបរិស្ថាន
៣. ក្របខណ្ឌលិខិតបទដ្ឋានគតិយុត្តលើការងារកិច្ចគាំពារបរិស្ថាន
៤. ក្របខណ្ឌលិខិតបទដ្ឋានគតិយុត្តលើការងារសហគមន៍មូលដ្ឋាន
៥. ការងារហិរញ្ញវត្ថ និងថវិកា
៦. ការងារផែនការ និងថវិកា
៧. ការងារធនធានមនុស្ស

ព័ត៌មានបន្ថែម

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងបរិស្ថាន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ជ័យលាភីសាលាមេត្រីបរិស្ថានថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២១ និងពិធីសម្ពោធសួនជីវចម្រុះ«សួនព្រឹទ្ធាចារ្យជុំហ៊ល» និងសួនអំណាន«ព្រឹទ្ធាចារ្យលឹមណៃ»
ថ្ងៃ សៅរ៍, 18 កញ្ញា, 2021 ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងបរិស្ថាន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ជ័យលាភីសាលាមេត្រីបរិស្ថានថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២១ និងពិធីសម្ពោធសួនជីវចម្រុះ«សួនព្រឹទ្ធាចារ្យជុំហ៊ល» និងសួនអំណាន«ព្រឹទ្ធាចារ្យលឹមណៃ»
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជួបពិភាក្សាជាមួយឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំនៅកម្ពុជា
ថ្ងៃ ពុធ, 15 កញ្ញា, 2021 ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជួបពិភាក្សាជាមួយឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំនៅកម្ពុជា
ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីភាពប្រគល់រថយន្តសង្គ្រោះបន្ទាន់ ចំនួន ០១គ្រឿង ដែលជាអំណោយរបស់អង្គការ The Society for Promotion of Japanese Diplomacy
ថ្ងៃ ពុធ, 15 កញ្ញា, 2021 ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីភាពប្រគល់រថយន្តសង្គ្រោះបន្ទាន់ ចំនួន ០១គ្រឿង ដែលជាអំណោយរបស់អង្គការ The Society for Promotion of Japanese Diplomacy