កិច្ចប្រជុំពង្រឹងការគ្រប់គ្រងធនធានធម្មជាតិក្នុងដែនជម្រកសត្វព្រៃ«ព្រៃឡង់»

ឯកឧត្តម សូខន ឫទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅក្នុងកិច្ចប្រជុំ នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នៅសាលាខេត្តស្ទឹងត្រែង បានសំដែងការព្រួយបារម្ភជាទូទៅ អំពីការគំរាមកំហែងនៃការទន្រ្ទានដីព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃ«ព្រៃឡង់» ភូមិសាស្ត្រខេត្តស្ទឹងត្រែង។ ឯកឧត្តម បានលើកទឹកចិត្តឱ្យមានការចូលរួមបន្ថែមទៀតពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្រ្តី ក្រសួងពាក់ព័ន្ធ និងសហគមន៍មូលដ្ឋាន ពង្រឹងផែនការសកម្មភាព និងឯកភាពលើយុទ្ធសាស្ត្រនានា ក្នុងការដោះស្រាយទប់ស្កាត់ការកាប់រាន ដុតដីព្រៃនៃដែនជម្រកសត្វព្រៃ ព្រៃឡង់ យកធ្វើជាកម្មសិទ្ធឯកជន។ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា៖ក្រសួងបរិស្ថានបានចាត់ទុកថាដែនជម្រកសត្វព្រៃ«ព្រៃឡង់» ជាធនធានធម្មជាតិដ៏សម្បូរបែបប្រកបដោយសក្តានុពលព្រៃឈើយ៉ាងធំធេង ហើយបើសិនជាអាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាភាគីពាក់ព័ន្ធទាំងអស់រួមគ្នាទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើរបស់កម្ពុជាបានល្អ នោះយើងបានបន្សល់មរតកជូនដល់កូនចៅជំនាន់ក្រោយ លើសពីនេះធនធានធម្មជាតិទាំងនេះ ត្រូវបានគណនាជាឥណទានកាបូន ហើយអាចលក់ទៅក្រុមហ៊ុនដែលទទួលទិញ។ បន្ទាប់មកសហគមន៍ ទទួលបានប្រាក់ចំណូលមកវិញពីការរក្សា និងការពារធនធានធម្មជាតិទាំងនេះ។

ព័ត៌មានបន្ថែម

មន្ត្រីរាជការក្រសួងបរិស្ថានសរុប៨៩៣ ចាក់វ៉ាក់សាំងដូសទី២ ថ្ងៃទី១៥-១៦និង១៧ខែមេសា ដែលជាវ៉ាក់សាំងកាតព្វកិច្ចរបស់មន្រ្តីរាជការគ្រប់ៗរូប
ថ្ងៃ ព្រហស្បតិ៍, 15 មេសា, 2021 មន្ត្រីរាជការក្រសួងបរិស្ថានសរុប៨៩៣ ចាក់វ៉ាក់សាំងដូសទី២ ថ្ងៃទី១៥-១៦និង១៧ខែមេសា ដែលជាវ៉ាក់សាំងកាតព្វកិច្ចរបស់មន្រ្តីរាជការគ្រប់ៗរូប
ក្រសួងបរិស្ថានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកទី២(ដូសទី២) ជូនមន្រ្តីរាជការក្រោមឱវាទ
ថ្ងៃ ព្រហស្បតិ៍, 15 មេសា, 2021 ក្រសួងបរិស្ថានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកទី២(ដូសទី២) ជូនមន្រ្តីរាជការក្រោមឱវាទ
ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងបរិស្ថាន គោរពជូនពរបងប្អូនប្រជាពលរដ្ឋកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ថ្ងៃ ចន្ទ, 12 មេសា, 2021 ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងបរិស្ថាន គោរពជូនពរបងប្អូនប្រជាពលរដ្ឋកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ