កិច្ចប្រជុំពិភាក្សាថ្នាក់តំបន់ស្ដីពី ការប្តេជា្ញ តម្លាភាព និងមហិច្ឆិតានៃសកម្មភាពអាកាសធាតុនៅតំបន់អាស៊ី អាគ្នេយ៍
ថ្ងៃ សៅរ៍, 7 ធ្នូ, 2019មន្ត្រីក្រសួងបរិស្ថាន បានចូលរួមចែករំលែកបទពិសោធន៍របស់កម្ពុជាពាក់ព័ន្ធនឹងការបញ្ជ្រាបភាពធន់នឹងអាកាសធាតុទៅក្នុងផែនការអភិវឌ្ឍន៍នៅតំបន់អាស៊ីអាគ្នេយ៍ ក្នុងកិច្ចប្រជុំពិភាក្សាថ្នាក់តំបន់ស្ដីពី ការប្តេជា្ញ តម្លាភាព និងមហិច្ឆិតានៃសកម្មភាពអាកាសធាតុនៅតំបន់អាស៊ី អាគ្នេយ៍។
………………………………………
កាលពីព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ លោក ហេង ចាន់ធឿន អនុប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ និងលោកស្រី ភឿក រាសី អនុប្រធានការិយាល័យនៃនាយកដ្ឋានប្រែប្រួលអាកាសធាតុបានចូលរួមចែករំលែកបទពិសោធន៍របស់កម្ពុជាពាក់ព័ន្ធនឹងការបញ្ជ្រាបភាពធន់នឹងអាកាសធាតុទៅក្នុងផែនការអភិវឌ្ឍន៍នៅតំបន់អាស៊ីអាគ្នេយ៍ ក្នុងកិច្ចប្រជុំពិភាក្សាថ្នាក់តំបន់ស្ដីពីការប្តេជា្ញ តម្លាភាព និងមហិច្ឆិតា នៃសកម្មភាពអាកាសធាតុនៅតំបន់អាស៊ីអាគ្នេយ៍ នាទីក្រុងម៉ាឌ្រីត ប្រទេសអេស្បាញ។ កិច្ចប្រជុំពិភាក្សានេះ មានតំណាងមកពីប្រទេស ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា កម្ពុជា អង្គការកម្មវិធីបរិស្ថានសហប្រជាជាតិ មូលនិធិអាកាសធាតុបៃតង និងធនាគារអភិវឌ្ឍន៍អាស៊ី ដោយផ្ដោតលេីចំណុចសំខាន់ៗទៅលេីកាលានុវត្តភាពតាមវិស័យអាទិភាពសម្រាប់មហិច្ឆិតាសកម្មភាពអាកាសធាតុនូវធាតុបន្ស៊ាំក្នុងការរួមចំណែកថ្នាក់ជាតិក្នុងការអនុវត្តអនុសញ្ញាUNFCCC (NDC) ឧបសគ្គនៃក្នុងការអនុវត្តNDC នៃហិរញ្ញប្បទាន បច្ចេកវិទ្យា និងសមត្ថភាព រួមទាំងការចែករំលែកបទពិសោធន៍ល្អៗពីបណ្តាលប្រទេសពាក់ព័ន្ធដែលបានអនុវត្តកន្លងមក ដេីម្បីបន្តការអនុវត្តសកម្មភាពនេះ នៅតំបន់អាស៊ីអាគ្នេយ៍៕