មហោស្រពសត្វស្លាប និងធម្មជាតិ ក្រោមប្រធានបទ «អភិរក្សសត្វស្លាប និងធម្មជាតិសម្រាប់យើងទាំងអស់គ្នា»
————————————
នាព្រឹកថ្ងៃសៅរ៍ ១១ កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធីបើក មហោស្រពសត្វស្លាប និងធម្មជាតិ ក្រោមប្រធានបទ «អភិរក្សសត្វស្លាប និងធម្មជាតិសម្រាប់យើងទាំងអស់គ្នា» នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលរៀបចំដោយនាយកដ្ឋានអភិរក្សតំបន់ដីសើមទឹកសាប នៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធនធានធម្មជាតិ ក្រសួងបរិស្ថាន សហការជាមួយអង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំកម្ពុជា អង្គការជីវិតធម្មជាតិនៅកម្ពុជា និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងគោលបំណងផ្សព្វផ្សាយអំពីសត្វស្លាបកម្រដល់សាធារណជន បង្កើតការយល់ដឹងអំពីការងារអភិរក្សសត្វស្លាប ជាពិសេសលើកទឹកចិត្តដល់យុវជន សិស្សនិស្សិត អោយចូលរួមស្រលាញ់ និងអភិរក្សជីវៈចម្រុះ និងធម្មជាតិ។
ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា ប្រទេសកម្ពុជាមានវត្តមានប្រភេទសសត្វស្លាបជិតផុតពូជបំផុតដូចជា ៖ ត្រយ៉ងយក្ស ត្រយ៉ងចំកំកស ខ្សឹប ចាបព្រៃវែង ត្មាតភ្លើង ត្មាតត្នោត និងត្មាតប្រផេះជាដើម។ សត្វស្លាបប្រមាណជាង៦០០ប្រភេទ ត្រូវបានកត់ត្រាទុកក្នុងព្រះរាជាណាចក្រកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងបរិស្ថានជាសេនាធិការបានដាក់តំបន់ដែលជាទីជម្រកសត្វស្លាបសំខាន់ៗ ទៅជាតំបន់ការពារធម្មជាតិ ក្នុងគោលបំណងការពារជម្រកសត្វស្លាបទាំងនោះអោយបានគង់វង្ស។

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថានបន្តគាំទ្រនិងពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងសំណល់រឹងសំរាម
ថ្ងៃ ចន្ទ, 2 សីហា, 2021 ក្រសួងបរិស្ថានបន្តគាំទ្រនិងពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងសំណល់រឹងសំរាម
មន្ត្រីឧទ្យានុរក្សនៃស្នាក់ការខ្នងភ្នំ ចុះល្បាតទៅដល់ចំណុចពើងព្រះប្រាំអង្គក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន»
ថ្ងៃ សុក្រ, 30 កក្កដា, 2021 មន្ត្រីឧទ្យានុរក្សនៃស្នាក់ការខ្នងភ្នំ ចុះល្បាតទៅដល់ចំណុចពើងព្រះប្រាំអង្គក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន»
កិច្ចប្រជុំលើកទី១៣ នៃក្រុមប្រឹក្សាភាពជាដៃគូក្នុងការគ្រប់គ្រងបរិស្ថានតំបន់សមុទ្រនៅអាស៊ីបូព៌ា(PEMSEA)
ថ្ងៃ សុក្រ, 30 កក្កដា, 2021 កិច្ចប្រជុំលើកទី១៣ នៃក្រុមប្រឹក្សាភាពជាដៃគូក្នុងការគ្រប់គ្រងបរិស្ថានតំបន់សមុទ្រនៅអាស៊ីបូព៌ា(PEMSEA)