នៅល្ងាចថ្ងៃទី៦ ខែធ្នូ ឆ្នាំ ២០១៩ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានចូលរួមជាអធិបតីក្នុងកម្មវិធីអបអរសាទរខួប ២០ ឆ្នាំនៃការបង្កើតអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា WCS នៅសួនចតុម្មុខ សណ្ឋាគារកំបូឌីយ៉ាណា។

ក្រសួងបរិស្ថានបានចាប់ផ្ដើមធ្វើការជាផ្លូវការ ក្នុងភាពជាដៃគូជាមួយអង្កការWCS ចាប់តាំងពីឆ្នាំ១៩៩៩ ក្នុងការអនុវត្តនូវសកម្មភាពអភិរក្សសំខាន់ៗ ទៅលើតំបន់ការពារធម្មជាតិនិងទៅលើប្រភេទសត្វព្រៃដែលទទួលរងការគំរាមកំហែងដែលមានសារៈសំខាន់ជាសកល នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ កិច្ចសហប្រតិបត្តិការនេះបានសម្រេចជោគជ័យជាពិសេសតាមរយៈការអនុវត្តន៍កម្មវិធី និងគម្រោងមួយចំនួនស្ថិតនៅភូមិភាគខាងជើង ខាងកើតក្នុងខេត្តព្រះវិហារ មណ្ឌលគិរី ដែលមានតំបន់ការពារធម្មជាតិមួយចំនួនដូចជា ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ឆែប ព្រៃព្រះរការ កែវសីមា តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែងនិងតំបន់អភិរក្សធម្មជាតិដីសើម និងតំបន់របៀងសត្វព្រៃមួយចំនួនដែលយើងខិតខំរួមគ្នាធ្វើការងាររៀបចំការអនុវត្តន៍គម្រោងREED+ ការអនុវត្តច្បាប់ទេសចរណ៍ ធម្មជាតិ កសិកម្មមិត្តភាពសត្វព្រៃ ការធ្វើផែនការប្រើប្រាស់ដីធ្លីរបស់សហគមន៍។ តាមរយៈការងារនេះយើងទទួលបានជាជ័យលាភីថ្នាក់អន្តរជាតិនិងថ្នាក់តំបន់ផងដែរ។ ជាក់ស្ដែងយើងទទួលបានវិញ្ញាបនបត្រអង្ករសរីរាង្គ សម្រាប់អង្ករ IBIS RICE ដែលយើងបាននាំអង្ករនេះកាន់ពិភពលោក។

ព័ត៌មានបន្ថែម

កម្មវិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទីរបស់ក្រុមប្រឹក្សាឃុំក្នុងការចូលរួមគ្រប់គ្រងតំបន់ការពារធម្មជាតិ
ថ្ងៃ ពុធ, 25 វិច្ឆិកា, 2020 កម្មវិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទីរបស់ក្រុមប្រឹក្សាឃុំក្នុងការចូលរួមគ្រប់គ្រងតំបន់ការពារធម្មជាតិ
កិច្ចប្រជុំតាមប្រព័ន្ធអនឡាញស្ដីពី ការវាយតម្លៃសេវាកម្មអេកូឡូស៊ី​នៅកម្ពុជា
ថ្ងៃ ពុធ, 25 វិច្ឆិកា, 2020 កិច្ចប្រជុំតាមប្រព័ន្ធអនឡាញស្ដីពី ការវាយតម្លៃសេវាកម្មអេកូឡូស៊ី​នៅកម្ពុជា
ពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងអនុវត្តន៍ «គម្រោងទប់ស្កាត់នឹងសំណល់ប្លាស្ទិកក្នុងសមុទ្រនៅកម្ពុជា»
ថ្ងៃ ពុធ, 25 វិច្ឆិកា, 2020 ពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងអនុវត្តន៍ «គម្រោងទប់ស្កាត់នឹងសំណល់ប្លាស្ទិកក្នុងសមុទ្រនៅកម្ពុជា»