ក្នុងដំណើរការរយៈពេលពីរថ្ងៃ នៃពិព័រណ៌ការងារថ្នាក់ជាតិលើកទី៦ ឆ្នាំ២០១៦ នេះផងដែរនាយកដ្ឋានធនធាន មនុស្ស នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ បានដាក់បង្ហាញ និងផ្សព្វផ្សាយអំពីយុទ្ធសាស្រ្តរបស់ក្រសួង បរិស្ថាន ស្តីពីការធ្វើទំនើបកម្មស្ថាប័ន កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព។

បើតាមប្រសាសន៍លោក ឃឹម សុវណ្ណា ប្រធាននាយកដ្ឋានធនធានមនុស្ស បានឱ្យដឹងទៀតថា គោលបំណងសំខាន់មួយទៀតនៃការចូលរួមក្នុងពិព័រណ៌នេះ គឺដើម្បីផ្សព្វផ្សាយអំពីការលើកកម្ពស់ចំណេះដឹង បរិស្ថានជាសាធារណៈ ការពិណ៌នាអំពីតម្រូវការធនធានមនុស្សរបស់ក្រសួងបរិស្ថាន សម្រាប់ឆ្នាំ២០១៧ ដូចនេះ លោកសំណូមពរដល់យុវជនជានិស្សិតដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ សូមតាមដានព័ត៌មាននៅលើគេហទំព័រ ដែលមានអាស័យដ្ឋាន beta.moe.gov.kh និង Page Facebook របស់ក្រសួង Ministry of Environment ដើម្បីទទួលបានព័ត៌មានពីប្រឡងជ្រើសរើសមន្រ្តីចូល បម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថាន សម្រាប់ឆ្នាំ ២០១៧ខាងមុខនេះ៕

14963231_771786586293798_5927584208052903974_n 14962765_771786589627131_4404238011745833042_n 14962631_771716316300825_4100183589347133185_n

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់