កាលពីថ្ងៃសុក្រ ទី​០៦ ខែធ្នូ ឆ្នាំ២០១៩ នាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិ​ដីគោកខាងត្បូងបឹងទន្លេសាប នៃអគ្គនាយក​ដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ បានរៀបចំពិធី «ប្រគល់-ទទួល សម្ភារ​ប្រើប្រាស់សម្រាប់ល្បាត» ក្រោមអធិបតីភាព​លោក សុខេង នវិន្ទ អគ្គនាយករងនៃ អគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ និង Dr Andrew Wyatt អនុប្រធានអង្គការ IUCN ប្រចាំឥណ្ឌូមីយ៉ាន់ម៉ា (ឥណ្ឌូ ភូមា) និងមានការ​ចូលរួមពីអ្នកពាក់ព័ន្ធចំនួន ២០នាក់​ នៅ​សាលប្រជុំទុងនៃទីស្តីការក្រសួងបរិស្ថាន។ សម្ភារដែលយកមកប្រគល់ជូននេះ ស្ថិតនៅក្រោម​គម្រោង «តាមដានត្រួតពិនិត្យការសំលាប់សត្វដំរីអាស៊ី ដោយខុសច្បាប់ (គម្រោង MIKE) ដែលឧបត្ថមគាំទ្រដោយអង្គការ IUCN ។ សម្ភារ​ទាំងនោះរួមាន កាម៉ារ៉ា Canon 800 D – 18.55 ចំនួន 8 គ្រឿង GPS 64s ចំនួន 8 គ្រឿង កែវយឹត​ចំនួន 8 គ្រឿង និតត្រីវិស័យចំនួន 20 គ្រឿង​។ សម្ភារទាំងនេះ​នឹងត្រូវបែងចែកទៅនាយកដ្ឋានអភិរក្ស PAs ដីគោកខាងត្បូងបឹងទន្លេសាប និងតំបន់អនុវត្តគម្រោងរួមមានឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល និងដែនជម្រកសត្វព្រៃស្រែពក។

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថានបានរៀបចំការប្រឡងជ្រើសរើសនិស្សិត ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថាន សម្រាប់ឆ្នាំ២០២១
ថ្ងៃ អង្គារ, 12 តុលា, 2021 ក្រសួងបរិស្ថានបានរៀបចំការប្រឡងជ្រើសរើសនិស្សិត ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថាន សម្រាប់ឆ្នាំ២០២១
កិច្ចប្រជុំថ្នាក់ដឹកនាំជាន់ខ្ពស់ “High Level Segment – Leader’s Submit and Ministerial Segment Plenary” នៃសន្និសីទកំពូលរដ្ឋជាភាគីលើកទី១៥ នៃអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ (CBD-COP 15) តាមរយៈប្រព័ន្ធរូបភាព និងសំឡេង ( អនឡាញ)
ថ្ងៃ អង្គារ, 12 តុលា, 2021 កិច្ចប្រជុំថ្នាក់ដឹកនាំជាន់ខ្ពស់ “High Level Segment – Leader’s Submit and Ministerial Segment Plenary” នៃសន្និសីទកំពូលរដ្ឋជាភាគីលើកទី១៥ នៃអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ (CBD-COP 15) តាមរយៈប្រព័ន្ធរូបភាព និងសំឡេង ( អនឡាញ)
ចកវ៉កកម្ពុជា ឬចកវ៉កភ្នំក្រវាញ Cambodian Laughingthrush (Garrulax ferrarius)
ថ្ងៃ ចន្ទ, 11 តុលា, 2021 ចកវ៉កកម្ពុជា ឬចកវ៉កភ្នំក្រវាញ Cambodian Laughingthrush (Garrulax ferrarius)