កិច្ចប្រជុំអន្តរក្រសួងស្តីពីការ​ពិនិត្យ និងផ្តល់​យោបល់លើរបាយការណ៍​វាយ​តម្លៃ​ហេតុប៉ះ​ពាល់​បរិស្ថាន និង​សង្គម​ពេញលេញ ​(ESIA​​​) សម្រាប់​គម្រោង​អាជីវកម្ម​ថ្មអារ
______________

នៅព្រឹក ថ្ងៃសុក្រ​ ១០កេីត​ ខែមិគសិរ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស​ ២៥៦៣​ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ​ ឆ្នាំ២០១៩ ឯកឧត្តម សៅ សុភាព​ រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន​ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពីការ​ពិនិត្យ និងផ្តល់​យោបល់លើ​របាយការណ៍​វាយ​តម្លៃ​ហេតុប៉ះ​ពាល់​បរិស្ថាន និង​សង្គម​ពេញលេញ ​(ESIA​​​) សម្រាប់​គម្រោង​អាជីវកម្ម​ថ្មអារ ​​លើផ្ទៃដីទំហំ ៧១,៧៩ហិកតា ស្ថិតនៅ​តំបន់​រវៀង ក្នុងភូមិសាស្រ្ត​ភូមិ​ថ្នល់ ​ឃុំ​ស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ របស់​ក្រុមហ៊ុន ចាង យី ម៉ាញនីង ខបភើរេសិន (ខេមបូឌា) ឯ.ក (ម្ចាស់គម្រោង) ដែល​សិក្សា និង​រៀបចំ​របាយការណ៍​វាយ​តម្លៃ​ដោយក្រុម​ហ៊ុន​ទីប្រឹក្សា អ ស៊ី ប៊ី ស៊ី ខូ អិលធីឌី​ នៅសាលប្រាជ្ញស៊ុន​ ទីស្តីការក្រសួងបរិស្ថាន​។

កិច្ច​ប្រជុំនេះ​ មាន​​សមាសភាពចូលរួម​ពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន តំណាង​អគ្គនាយកដ្ឋានចំណុះក្រសួង​បរិស្ថាន តំណាង​​អន្តរក្រសួងពាក់ព័ន្ធ​ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា រដ្ឋបាល​ខេត្តក្រចេះ​ មន្ទីរ​បរិស្ថាន​ខេត្តក្រចេះ អង្គការ DPA នាយកដ្ឋាន​​វាយតម្លៃហេតុ​ប៉ះ​ពាល់​​បរិស្ថាន​នៃ​ក្រសួង​បរិស្ថាន តំណាង​ម្ចាស់​គម្រោង និង​ក្រុមហ៊ុន​ទីប្រឹក្សា​ផងដែរ​ ចំនួន​ ៣០នាក់។

ជារួម​ អង្គប្រជុំ​ បានទទួលលទ្ធផល​ ដូចខាងក្រោម៖
១-​ អង្គប្រជុំ​ បានគាំទ្រគម្រោងអាជីវកម្មថ្ម​អារនេះ
២-​ ម្ចាស់គម្រោង​ ត្រូវ​ដោះ​ស្រាយបញ្ហាដីធ្លីរបស់​​ប្រជាពលរដ្ឋចំនួន ០៣គ្រួសារ ឱ្យ​បាន​រួចរាល់ ដោយ​សហការជាមួយអាជ្ញាធរមូលដ្ឋាន
៣-​ ម្ចាស់គម្រោង​ ត្រូវគ្រប់គ្រងសំណល់រឹង-រាវគ្រប់ប្រភេទ ទៅតាមបទដ្ឋានបច្ចេកទេសបរិស្ថាន ចៀសវាងការបំពុលគុណភាពទឹកអូរ
៤-​ ម្ចាស់គម្រោង​ ត្រូវយកចិត្តទុកដាក់លើសុខភាព-សុវត្ថិភាពបុគ្គលិក-កម្មករ លើការប្រើប្រាស់ គ្រឿងចក្រគ្រប់ប្រភេទ
៥-​ ម្ចាស់គម្រោង​ ត្រូវសហការជាមួយក្រុមហ៊ុនទីប្រឹក្សាកែសម្រួលរបាយការណ៍ ស្របតាមស្មារតីអង្គប្រជុំ​៕

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថានសម្ភោធជាផ្លូវការយុទ្ធនាការការពារព្រៃឡង់ តាមរយៈការទំនាក់ទំនងផ្លាស់ប្តូរឥរិយាបថសង្គម
ថ្ងៃ អង្គារ, 22 កញ្ញា, 2020 ក្រសួងបរិស្ថានសម្ភោធជាផ្លូវការយុទ្ធនាការការពារព្រៃឡង់ តាមរយៈការទំនាក់ទំនងផ្លាស់ប្តូរឥរិយាបថសង្គម
«ប្រទះឃើញសាកសពសត្វខ្ទីង ០១ក្បាល បានស្លាប់»
ថ្ងៃ អង្គារ, 22 កញ្ញា, 2020 «ប្រទះឃើញសាកសពសត្វខ្ទីង ០១ក្បាល បានស្លាប់»
ឯកឧត្តម សាយ សំអាល់ និងឯកឧត្តម Pablo Chiho Kang ពិភាក្សាលើការអប់រំផ្នែកវិទ្យាសាស្រ្តក្នុងវិស័យបរិស្ថាន
ថ្ងៃ អង្គារ, 22 កញ្ញា, 2020 ឯកឧត្តម សាយ សំអាល់ និងឯកឧត្តម Pablo Chiho Kang ពិភាក្សាលើការអប់រំផ្នែកវិទ្យាសាស្រ្តក្នុងវិស័យបរិស្ថាន