កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន​ បានអញ្ជើញចូលរួមប្រជុំគណៈកម្មការជាតិលើកទី២ ដើម្បីពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ឆ្នាំ២០២០ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុខុន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកគណៈកម្មការ អនុគណៈកម្មការទាំង៦ និងលេខាធិការដ្ឋានសរុបចំនួនប្រមាណ១០០នាក់។ ក្នុងកិច្ចប្រជុំបានពិភាក្សាផ្លាស់ប្តូរយោបល់លើរបាយការណ៍នៃលេខាធិការដ្ឋាន អនុគណៈកម្មការទាំង៦ និងក្រុមហ៊ុនសាងសង់មជ្ឈមណ្ឌលសន្និសីទសម្រាប់កិច្ចប្រជុំកំពូល​នេះ៕

ព័ត៌មានបន្ថែម

កម្មវិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទីរបស់ក្រុមប្រឹក្សាឃុំក្នុងការចូលរួមគ្រប់គ្រងតំបន់ការពារធម្មជាតិ
ថ្ងៃ ពុធ, 25 វិច្ឆិកា, 2020 កម្មវិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទីរបស់ក្រុមប្រឹក្សាឃុំក្នុងការចូលរួមគ្រប់គ្រងតំបន់ការពារធម្មជាតិ
កិច្ចប្រជុំតាមប្រព័ន្ធអនឡាញស្ដីពី ការវាយតម្លៃសេវាកម្មអេកូឡូស៊ី​នៅកម្ពុជា
ថ្ងៃ ពុធ, 25 វិច្ឆិកា, 2020 កិច្ចប្រជុំតាមប្រព័ន្ធអនឡាញស្ដីពី ការវាយតម្លៃសេវាកម្មអេកូឡូស៊ី​នៅកម្ពុជា
ពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងអនុវត្តន៍ «គម្រោងទប់ស្កាត់នឹងសំណល់ប្លាស្ទិកក្នុងសមុទ្រនៅកម្ពុជា»
ថ្ងៃ ពុធ, 25 វិច្ឆិកា, 2020 ពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងអនុវត្តន៍ «គម្រោងទប់ស្កាត់នឹងសំណល់ប្លាស្ទិកក្នុងសមុទ្រនៅកម្ពុជា»