ឯកឧត្តម ជា សំអាង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំប្រតិភូកម្ពុជា ដែលមានការចូលរួមពីតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រសួងដែនដី នគររូបនីយកម្មនិងសំណង់ បានជួបកិច្ចប្រជុំទ្វេរភាគីជាមួយនឹងមន្រ្តីតំណាងមូលនិធិអាកាសធាតុបៃតង
ថ្ងៃ ពុធ, 4 ធ្នូ, 2019កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ជា សំអាង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំប្រតិភូកម្ពុជា ដែលមានការចូលរួមពីតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រសួងដែនដី នគររូបនីយកម្មនិងសំណង់ បានជួបកិច្ចប្រជុំទ្វេរភាគីជាមួយនឹងមន្រ្តីតំណាងមូលនិធិអាកាសធាតុបៃតងអំពីចំណុចអាទិភាពសំខាន់ៗមួយចំនួនដូចខាងក្រោម៖
-ផែនការយុទ្ធសាស្រ្តឆ្លេីយតបនឹងការប្រែប្រួលអាកាសធាតុ ២០១៤-២០២៣
-ប្រទេសកម្ពុជាបានដាក់សំណេីគម្រោងត្រៀមមួយចំនួនដូចជា ការរៀបចំស្ថាប័នហិរញ្ញប្បទានបៃតងកម្ពុជា លេីកកម្ពស់ម៉ូតូអគ្គីសនីសុវត្ថិភាពបរិស្ថាន និងការវាយតម្លៃតម្រូវការបច្ចេកវិទ្យា និងផែនការសកម្មភាពសម្រាប់គាំទ្រការអនុវត្ត
បច្ចេកវិទ្យាអាកាសធាតុ
-កម្ពុជាបានជំរុញអោយបង្កេីតគោលការណ៍ណែនាំត្រៀមមូលនិធិអាកាសធាតុបៃតងសម្រាប់ពង្រឹងការអនុវត្តគម្រោងថ្នាក់ក្រោមជាតិ និងបញ្ហាគម្រោងមួយចំនួនទៀត ពាក់ព័ន្ធនឹងកម្មវិធីរេដបូក FAO និងWorld Bank។