នារសៀល ថ្ងៃព្រហស្បត្តិ៍ ៩កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០១៩ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការ និងជាប្រធានគណកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន និងក្រុមការងារ បាននាំយកថវិកាក្រសួងបរិស្ថានចំនួន ២ម៉ីនដុល្លារ អាមេរិក ដើម្បីបរិច្ចាគ ជូនមូលនិធិមន្ទីរពេទ្រគន្ធបុប្ផា។តាងនាម ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកជំទាវប្រធាន បានមានប្រសាសន៍ថា ដើម្បីរួមចំណែកជាមួយសកម្មភាពមនុស្សធម៌ ទ្រទ្រង់មូនិធិគន្ធបុប្ផា ក្រសួងបរិស្ថានសូមរួមចំណែកនូវថវិកាចំនួន ២ម៉ីនដុល្លារអាមេរិកសម្រាប់ឆ្នាំ ២០១៩ ហើយនឹងបន្តសម្រាប់ឆ្នាំក្រោយៗទៀត ជារៀងរាល់ឆ្នាំចំនួន ៣ម៉ីនដុល្លារអាមេរិក តាមការណែនាំរបស់ឯកឧត្តមរដ្ឋមន្រ្តី។សូមបញ្ជាក់ថា មូលនិធិគន្ធបុប្ផាកម្ពុជា បានបង្កើតឡើង នៅខែមេសា ឆ្នាំ២០១៨ ក្រោមការផ្តួចផ្តើមគំនិតដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។តាមការអោយដឹងពីអគ្គលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជា បានឧបត្ថម្ភថវិកាចំនួន ១០លានដុល្លារអាមេរិក និង ចំណូលពីការលក់សំបុត្រទស្សនាតំបន់អង្គរវត្ត ១ឆ្នាំ ស្មេី ៤លានដុល្លារអាមេរិកជូនមូនិធិគន្ធបុប្ផាកម្ពុជា ជាងនេះទៅទៀត កាកបាទក្រហមកម្ពុជា ក៏បានចូលរួមឧបត្ថម្ភថវិកា១លានដុល្លារអាមេរិកបន្ថែមទៀត រួមជាមួយថវិកាពីបណ្តាសប្បុរសជននានា ដើម្បីបំពេញគ្នាជាមួយមូលនិធិទទួលបានពីប្រទេសស្វីស។ ក្នុង១ឆ្នាំ មន្ទីរពេទ្រគន្ធបុប្ផា ត្រូវការចំណាយប្រមាណជាង ៤០លានដុល្លារអាមេរិក ដើម្បីបំពាក់ឧបករណ៍បច្ចេកទេស ចំណាយរដ្ឋបាល និង ព្យាបាលកុមារកម្ពុជាដោយឥតគិតថ្លៃប្រមាណ ៣០០០នាក់ក្នុង១ថ្ងៃទាំងទីតាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។

ព័ត៌មានបន្ថែម

មន្ទីរបរិស្ថាន​ខេត្ត​បាត់ដំបង​
ថ្ងៃ ចន្ទ, 27 មករា, 2020 មន្ទីរបរិស្ថាន​ខេត្ត​បាត់ដំបង​
លទ្ធផលគុណភាពខ្យល់បានបង្ហាញថា ស្ថានភាពគុណភាពខ្យល់នៅរាជធានីភ្នំពេញត្រឹមម៉ោង ១២ ថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២០
ថ្ងៃ ចន្ទ, 27 មករា, 2020 លទ្ធផលគុណភាពខ្យល់បានបង្ហាញថា ស្ថានភាពគុណភាពខ្យល់នៅរាជធានីភ្នំពេញត្រឹមម៉ោង ១២ ថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២០
ប្រពៃណីវប្បធម៌ នៃធម្មជាតិ កើតមានរហូតដល់សព្វថ្ងៃនៅក្នុងតំបន់អង្គរ ខេត្តសៀមរាប
ថ្ងៃ អាទិត្យ, 26 មករា, 2020 ប្រពៃណីវប្បធម៌ នៃធម្មជាតិ កើតមានរហូតដល់សព្វថ្ងៃនៅក្នុងតំបន់អង្គរ ខេត្តសៀមរាប