កិច្ចប្រជុំអន្តរក្រសួង​ ស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍​វាយតម្លៃ​ហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) លើគម្រោងបង្កើតរោងចក្រផលិតក្រដាសវេចខ្ចប់គ្រប់ប្រភេទ
______________

នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម សូ ខនឬទ្ធីគុណ រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង​ ដើម្បីពិនិត្យ និងផ្តល់យោបល់លើ​របាយការណ៍វាយតម្លៃ​ហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) លើគម្រោងបង្កើតរោងចក្រផលិតក្រដាសវេចខ្ចប់គ្រប់ប្រភេទ លើផ្ទៃដីទំហំ ៤១.៦១៦ម៉ែត្រការ៉េ ដែលមាន​ទីតាំងស្ថិតភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង របស់ក្រុមហ៊ុន ដុងលាង ផេភើរ មីល អ៊ិនដាសស្រ្ទី ថេកណឡជី (ខេម បូ ឌា) ឯ.ក (ម្ចាស់គម្រោ ង) ដែលបានសិក្សា និងរៀបចំរបាយការណ៍វាយតម្លៃហេតុ​ប៉ះពាល់បរិស្ថានដោយក្រុមហ៊ុន​ទីប្រឹក្សា អេស ប៊ី ខេ ស្រាវជ្រាវ និង​អភិវឌ្ឍន៍។

កិច្ចប្រជុំនេះ​ មានសមាសភាពចូលរួមពីឯកឧត្តម លោក លោកស្រី តំណាងអគ្គនាយកដ្ឋាននៃក្រសួងបរិស្ថាន អគ្គលេខាធិការដ្ឋាន​នៃ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយចីរភាព​ និងអន្តរក្រសួង​ពាក់ព័ន្ធ​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋបាលខេត្តបាត់ដំបង​ និងមន្ទីរបរិស្ថានខេត្តបាត់ដំបង តំណាងនាយកដ្ឋានវាយតម្លៃ​ហេតុប៉ះពាល់បរិស្ថាន តំណាងក្រុមហ៊ុន ដុងលាង ផេភើរ មីល អ៊ិនដាសស្រ្ទី ថេកណឡជី (ខេមបូឌា) ឯ.ក (ម្ចាស់គម្រោ ង) និងក្រុមហ៊ុនទីប្រឹ ក្សា អេស ប៊ី ខេ ស្រាវជ្រាវ និងអភិវឌ្ឍន៍​ ចំនួន​ ៣៦នាក់។

ជារួម​ អង្គប្រជុំ​ បានទទួលលទ្ធផល​ ដូចខាងក្រោម៖
១-​ អង្គប្រជុំ​ បានគាំទ្រចំពោះគម្រោង​វិនិយោគខាងលើ
២-​ ក្រុមហ៊ុនម្ចាស់គម្រោង​ ត្រូវរៀបចំអាងប្រព្រឹត្តកម្មសំណល់រាវ ដោយ​សំណល់រាវត្រូវគោរពតាមស្តង់ដារ​បទដ្ឋានរបស់ក្រសួងបរិស្ថាន
៣-​ ក្រុមហ៊ុនម្ចាស់គម្រោង​ ត្រូវកែសម្រួល​របាយការណ៍​នេះ​ ស្របតាមស្មារតីអង្គប្រជុំ​៕

ព័ត៌មានបន្ថែម

រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ ការពារ និងអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្ស ដើម្បីកម្ពុជាអាចលក់តួនាទីព្រៃឈើដែលការពារប្រព័ន្ធអេកូឡូស៊ី នៃភពផែនដីតាមរយៈការលក់ឥណទានកាបូន
ថ្ងៃ អង្គារ, 21 មករា, 2020 រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ ការពារ និងអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្ស ដើម្បីកម្ពុជាអាចលក់តួនាទីព្រៃឈើដែលការពារប្រព័ន្ធអេកូឡូស៊ី នៃភពផែនដីតាមរយៈការលក់ឥណទានកាបូន
មន្ទីរបរិស្ថានខេត្តសៀមរាប
ថ្ងៃ ចន្ទ, 20 មករា, 2020 មន្ទីរបរិស្ថានខេត្តសៀមរាប
លទ្ធផលនៃការអង្កេតតាមដានគុណភាពខ្យល់ពីស្ថានីយត្រួតពិនិត្យគុណភាពខ្យល់នៅទូទាំងប្រទេស
ថ្ងៃ ចន្ទ, 20 មករា, 2020 លទ្ធផលនៃការអង្កេតតាមដានគុណភាពខ្យល់ពីស្ថានីយត្រួតពិនិត្យគុណភាពខ្យល់នៅទូទាំងប្រទេស