សកម្មភាពសំអាតអនាម័យបរិស្ថានក្រុងស្វាយរៀង
_________________
នាព្រឹកថ្ងៃព្រហស្បត្តិ៍ ៩កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩​ មន្ទីរបរិស្ថានខេត្តស្វាយរៀង​ បានរៀបចំអនាម័យបរិស្ថានក្រុងស្វាយរៀង និងមានការ​ចូលរួមពីរដ្ឋបាលខេត្ត រដ្ឋបាលក្រុង មន្ទីរស្ថាប័ន និងអង្គភាពនានាជុំវិញខេត្តនៅតាមគោលដៅនីមួយៗក្នុងក្រុងស្វាយរៀង។ សកម្មភាពនេះមានគោលបំណងជំរុញ និងលើកកម្ពស់កិច្ចគាំពារបរិស្ថានសំដៅធ្វើឲ្យទីក្រុង និងទីប្រជុំជនកាន់តែមានសោភ័ណភាព​ស្រស់បំព្រង គឺគ្មានសំរាមប្លាស្ទិកនៅតាមដងផ្លូវ តាមទីផ្សារ តាមទីប្រជុំជន តាមសួនច្បារ និងតាមទីសាធារណៈនានាក្នុងក្រុង ធានាបាននូវ​សុខមាលភាពរបស់ប្រជាពលរដ្ឋឲ្យបាន​ប្រសើរ។ ម្យ៉ាងវិញទៀតសកម្មនេះ​ គឺ សម្រាប់ឆ្លុះបញ្ចាំង និងជាសារមួយជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ អាជីវករ សិស្សានុសិស្ស កម្មករ កម្មការនី និងប្រជាពលរដ្ឋទាំងអស់​ ឱ្យចូលរួមសំអាតបរិស្ថានទាំងអស់គ្នា៕

ព័ត៌មានបន្ថែម

កម្មវិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទីរបស់ក្រុមប្រឹក្សាឃុំក្នុងការចូលរួមគ្រប់គ្រងតំបន់ការពារធម្មជាតិ
ថ្ងៃ ពុធ, 25 វិច្ឆិកា, 2020 កម្មវិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទីរបស់ក្រុមប្រឹក្សាឃុំក្នុងការចូលរួមគ្រប់គ្រងតំបន់ការពារធម្មជាតិ
កិច្ចប្រជុំតាមប្រព័ន្ធអនឡាញស្ដីពី ការវាយតម្លៃសេវាកម្មអេកូឡូស៊ី​នៅកម្ពុជា
ថ្ងៃ ពុធ, 25 វិច្ឆិកា, 2020 កិច្ចប្រជុំតាមប្រព័ន្ធអនឡាញស្ដីពី ការវាយតម្លៃសេវាកម្មអេកូឡូស៊ី​នៅកម្ពុជា
ពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងអនុវត្តន៍ «គម្រោងទប់ស្កាត់នឹងសំណល់ប្លាស្ទិកក្នុងសមុទ្រនៅកម្ពុជា»
ថ្ងៃ ពុធ, 25 វិច្ឆិកា, 2020 ពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងអនុវត្តន៍ «គម្រោងទប់ស្កាត់នឹងសំណល់ប្លាស្ទិកក្នុងសមុទ្រនៅកម្ពុជា»