ក្រុមការងារជំនាញក្រសួងបរិស្ថានពិនិត្យលើការអភិរក្សវប្បធម៌នៅ«ភ្នំត្បែង»

ដោយមានការគាំទ្រពីមូលនិធិហ៊ែនរិកបូលប្រទេសអាល្លឹម៉ង់ ចាប់ពីថ្ងៃទី០១-០៦ ខែធ្នូ ឆ្នាំ២០១៩ នាយកដ្ឋានតំបន់បេតិកភណ្ឌ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ចុះសិក្សាវាយតម្លៃស្ដីពី “ការចុះបញ្ជីដីព្រៃអារក្ស និងដីព្រៃកប់ខ្មោចក្នុងដីសមូហភាពរបស់សហគមន៍ជនជាតិដើមភាគតិចកួយ នៅភូមិក្រាំងដូង និងភូមិអន្លង់ស្វាយ ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ លោក លឿង កេសរោ ប្រធាននាយកដ្ឋានតំបន់បេតិកភណ្ឌ បានបញ្ជាក់ឱ្យដឹងថាការចុះសិក្សានេះរៀបចំឡើងដោយមានការចូលរួមពីភាគីពាក់ព័ន្ធសំខាន់ៗដែលអញ្ជើញមកពី មន្ទីរបរិស្ថានខេត្តព្រះវិហារ មន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងមន្រ្តីឧទ្យានុរក្សប្រចាំការស្នាក់ការតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង តំណាងអង្គការសមាគមអភិរក្សសត្វព្រៃ ក្រុមប្រឹក្សាឃុំព្រះឃ្លាំង និងសមាជិកគណៈកម្មាធិការសហគមន៍ជនជាតិដើមភាគតិចកួយភូមិព្រះឃ្លាំង និងភូមិអន្លង់ស្វាយ ក្នុងគោលបំណងដើម្បីស្វែងយល់ពីតម្រូវការប្រើប្រាស់ដីទាំងពីរប្រភេទជាលក្ខណៈប្រពៃណី។

សូមបញ្ជាក់ថា ក្រុមការងារបានចុះទៅពិនិត្យមើលការប្រើប្រាស់តំបន់ព្រៃអារក្ស តំបន់បេតិកភណ្ឌវប្បធម៌របស់ជនជាតិដើមភាគតិចកួយ ដែលតែងតែបន្តការគោរពប្រពៃណី និងជំនឿពីបុរាណ នៅតាមតំបន់វប្បធម៌រួមមាន ពើងល្អាងកួយ ប្រាសាទព្រះលាន និងព្រះវិហារចាស់ជាដើម ដែលស្ថិតក្នុងតំបន់បេតិកភណ្ឌធម្មជាតិ «ភ្នំត្បែង»។ ជាមួយគ្នានេះ ក្រុមការងារក៏បានចុះទៅពិនិត្យលើការបន្តប្រើប្រាស់ ព្រៃកប់សព របស់ជនជាតិដើមភាគតិចកួយ និងទីតាំងផ្នូរបូរាណ ជាទីកន្លែងដែលពួកគាត់នៅបន្តគោរព និងអភិរក្សមកទល់បច្ចុប្បន្នផងដែរ។

  

ព័ត៌មានបន្ថែម

ក្រុមការងារលើកកម្ពស់ជីវភាពសហគមន៍តំបន់ការពារធម្មជាតិ បានពិនិត្យ និងពិភាក្សាលើតម្រូវការចាំបាច់សម្រាប់លើកកម្ពស់ជីវភាពសហគមន៍ក្នុងពេលមានវិបត្តិកូវីដ-១៩នៅខេត្តព្រះវិហារ
ថ្ងៃ ព្រហស្បតិ៍, 10 កញ្ញា, 2020 ក្រុមការងារលើកកម្ពស់ជីវភាពសហគមន៍តំបន់ការពារធម្មជាតិ បានពិនិត្យ និងពិភាក្សាលើតម្រូវការចាំបាច់សម្រាប់លើកកម្ពស់ជីវភាពសហគមន៍ក្នុងពេលមានវិបត្តិកូវីដ-១៩នៅខេត្តព្រះវិហារ
សារធាតុគីមីជាង១សែន៣ម៉ឺនប្រភេទ ត្រូវបានផលិត និងចរាចរណ៍នៅលើទីផ្សារពិភពលោក
ថ្ងៃ ព្រហស្បតិ៍, 10 កញ្ញា, 2020 សារធាតុគីមីជាង១សែន៣ម៉ឺនប្រភេទ ត្រូវបានផលិត និងចរាចរណ៍នៅលើទីផ្សារពិភពលោក
វេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាន ឆ្នាំ២០២០ វគ្គប្រកួតដំបូង នៅខេត្តកំពង់ធំ
ថ្ងៃ ព្រហស្បតិ៍, 10 កញ្ញា, 2020 វេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាន ឆ្នាំ២០២០ វគ្គប្រកួតដំបូង នៅខេត្តកំពង់ធំ