មន្ត្រីឧទ្យានុរក្សនៃតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត ចុះអប់រំផ្សព្វផ្សាយពីផលប្រយោជន៍នៃព្រៃឈើ ធនធានធម្មជាតិ និងច្បាប់ក្នុងតំបន់ការពារធនធានធម្មជាតិ
ថ្ងៃ ពុធ, 4 ធ្នូ, 2019មន្ត្រីឧទ្យានុរក្សនៃតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត ចុះអប់រំផ្សព្វផ្សាយពីផលប្រយោជន៍នៃព្រៃឈើ ធនធានធម្មជាតិ និងច្បាប់ក្នុងតំបន់ការពារធនធានធម្មជាតិ
__________________________
ថ្ងៃពុធ ០៨កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ មន្ត្រីឧទ្យានុរក្សនៃតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត សហការជាមួយគម្រោង MJP បានចុះអប់រំផ្សព្វផ្សាយបរិស្ថាន ស្តីពីផលប្រយោជន៍នៃព្រៃឈើ ធនធានធម្មជាតិ និងច្បាប់ក្នុងតំបន់ការពារធនធានធម្មជាតិ ជូនសិស្ស និងលោកគ្រូ អ្នកគ្រូ ប្រមាណចំនួន ៩០នាក់ នៅក្នុងសាលាបឋមសិក្សាស្រែអណ្តូងពី ដែលស្ថិតនៅក្នុងភូមិបឹងរុន ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។
កម្មវិធីនេះ ដឹកនាំដោយលោកស្រីនាយកស្តីទីតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត និងសហការចូលរួមពីអង្គការ FAUNAlFOCUS ក៏ដូចជាសម្របសម្រួលដោយនិស្សិតនៃសកលវិទ្យាល័យគ្រប់គ្រងសេដ្ឋកិច្ច(UME)។