កាលពីថ្ងៃច័ន្ទ ៦កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ជា សំអាង អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​ រួមជាមួយប្រតិភូកម្ពុជា មកពី​ក្រសួង​បរិស្ថាន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រសួងដែនដី នគរូបនីយកម្ម​​និងសំណង់ និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឃន៍​ដោយចីរភាព បានចូលរួមសន្និសីទកំពូលលើកទី២៥ ស្តីពី​ការប្រែប្រួលអាកាសធាតុ នៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ។ លោកជំទាវ Ms. Carolina Schmidt រដ្ឋមន្រ្តី ក្រសួងបរិស្ថាន នៃប្រទេសឈីលីត្រូវបានតែងតាំងជាប្រធាន COP25។ សម្រាប់ថ្ងៃនោះ កិច្ចប្រជុំបានអនុម័តលើ របៀបវារៈរបស់ COP25 និងCMP15 ទោះជាមានការស្នើដាក់បញ្ចូលរបៀបវារៈថ្មីស្តីអំពី “តម្រូវការពិសេស និងស្ថានភាពផ្សេងគ្នារបស់ភាគី” ដែលដឹកនាំដោយប្រទេសអេហ្ស៊ីប និងគាំទ្រដោយក្រុមប្រទេសអាហ្រ្វិក។ លោកជំទាវ បានជំរុញឱ្យបណ្តាប្រទេសដែលមិនទាន់បានផ្តល់សច្ចាប័នលើវិសោធនកម្មទីក្រុងដូហា ស្តីពីពិធីសាក្យូតូ សូមផ្តល់សច្ចាប័នឱ្យបានឆាប់តាមតែអាចធ្វើបាន។ ឯកឧត្តម Mr. António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បាន​បញ្ជាក់ថា នេះជាពេលវេលាដែលត្រូវធ្វើសកម្មភាព និងជំរុញឱ្យមានការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់៧,៦% ជារៀងរាល់ឆ្នាំ។

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថាន រៀបចំសិក្ខាសាលាពិគ្រោះយោបល់បញ្ចប់លើ “សេចក្តីព្រាងរបាយការណ៍ស្ថានភាពបរិស្ថានជាតិ លើកទី៤”
ថ្ងៃ អង្គារ, 27 តុលា, 2020 ក្រសួងបរិស្ថាន រៀបចំសិក្ខាសាលាពិគ្រោះយោបល់បញ្ចប់លើ “សេចក្តីព្រាងរបាយការណ៍ស្ថានភាពបរិស្ថានជាតិ លើកទី៤”
សារលិខិតរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
ថ្ងៃ អង្គារ, 27 តុលា, 2020 សារលិខិតរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសីទសារព័ត៌មាន ស្តីពីស្ថានភាពនៃប្រភេទសត្វព្រៃសំខាន់ៗនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ឆ្នាំ២០១០-២០២០
ថ្ងៃ ចន្ទ, 26 តុលា, 2020 សន្និសីទសារព័ត៌មាន ស្តីពីស្ថានភាពនៃប្រភេទសត្វព្រៃសំខាន់ៗនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ឆ្នាំ២០១០-២០២០