ក្រសួងបរិស្ថានរៀបចំកិច្ចពិគ្រោះយោបល់ស្តីពីគោលការណ៍ណែនាំអារាមមេត្រីបរិស្ថាន

នាយកដ្ឋានអប់រំបរិស្ថាន នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន កាលពីថ្ងៃចន្ទ ៦កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ បានរៀបចំកិច្ចពិគ្រោះយោបល់ ស្តីពីគោលណែនាំអារាមមេត្រីបរិស្ថាន ក្រោមអធិបតីភាពឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន ក្រសួងធម្មការ និងសាសនា ក្រសួងវប្បធម៌ និងវិចិត្រសិល្បះ និងព្រះសង្ឃជាច្រើនអង្គនាក់។ លោក ជៀប ប៊ុនអៀង ប្រធាននាយកដ្ឋានអប់រំបរិស្ថាន បានឱ្យដឹងថា វេទិកានេះរៀបចំឡើងក្នុងគោលបំណងពិនិត្យបន្ថែមលើគោលការណ៍អារាមមេត្រីបរិស្ថាន ក៏ដូចជាការពិភាក្សា ផ្តល់យោបល់ ប្រមូលធាតុចូលបន្ថែម និងរៀបចំក្រុមការងារដើម្បីកំណត់យន្តការអនុវត្តជំហានបន្ត។ ឯកឧត្តម ជួប ប៉ារីស៍ បានបញ្ជាក់ថាសេចក្តីព្រាងគោលការណ៍អារាមមេត្រីបរិស្ថាន ដែលក្រសួងបរិស្ថាន បានផ្តួចផ្តើមឡើងជាទស្សនៈវិស័យក្នុងការរៀបចំវត្តអារាម ព្រះពុទ្ធសាសនាផ្សារភ្ជាប់ទៅនឹងការអប់រំ និងផ្សព្វផ្សាយបរិស្ថាន។ ឯកឧត្តម បានឱ្យដឹងដែរថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន បានដាក់ចេញនូវគោលនយោបាយជាតិស្តីពីការអភិវឌ្ឍន៍ដោយចីរភាព ក្នុងការលើកកម្ពស់គុណភាពបរិស្ថាន និងការអភិវឌ្ឍន៍ដោយចីរភាពនៅកម្ពុជា។ ដើម្បីធានាការអភិវឌ្ឍដោយចីរភាព និងសម្រេចបានគោលដៅសហស្សវត្យ គ្រប់ភាគី និងអ្នកពាក់ព័ន្ធទាំងអស់ ចូលរួមសកម្មភាពមេត្រីបរិស្ថាន ជាពិសេសផ្នែកឯកជន គ្រឹះស្ថានសិក្សា និងវិស័យព្រះពុទ្ធសាសនាផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តម បាននិមន្តព្រះសង្ឃ អ្នកកាន់ព្រះពុទ្ធសាសនាយ៉ាងខ្ជាប់ខ្ជួននៅព្រះរាជាណាចក្រកម្ពុជា ចូលរួមផ្តល់គុណតម្លៃក្នុងការប្រតិបត្តិបរិស្ថានក្នុងបរិវេណវត្តអារាម ដាំដើមឈើ កាត់បន្ថយការប្រើប្រាសប្លាស្ទិក ផ្សារភ្ជាប់ជាមួយសហគមន៍ និងជាកន្លែងផ្តល់ចំណេះដឹងបរិស្ថានដល់ពុទ្ធបរិស័ទ។
ក្រសួងបរិស្ថានធ្លាប់បានរៀបចំបង្កើតគោលការណ៍ណែនាំសាលាមេត្រីបរិស្ថាននៅកម្ពុជា ក្នុងឆ្នាំ២០១៧ ហើយបានដាក់ឱ្យអនុវត្តទូទាំងប្រទេសរួចមកហើយ។ លើសពីនេះក្រសួងបរិស្ថានសហបានសហកាជាមួយក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំចលនាប្រឡងប្រណាំសាលាមេត្រីបរិស្ថានថ្នាក់ជាតិ ចំនួន២លើក និងថ្នាក់អាស៊ានចំនួន១រួចមកហើយដោយទទួលបានជោគជ័យគួរជាទីមោទនៈ។

ព័ត៌មានបន្ថែម

ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានទទួលជួបឯកឧត្តម Sudirman Haseng ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណៈរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
ថ្ងៃ សុក្រ, 15 មករា, 2021 ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានទទួលជួបឯកឧត្តម Sudirman Haseng ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណៈរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
ទស្សនកិច្ចសារព័ត៌មានរយៈពេលប្រាំថ្ងៃទៅកាន់តំបន់ព្រៃ ទេសភាពខ្ពង់រាបភាគខាងកើត​
ថ្ងៃ សុក្រ, 15 មករា, 2021 ទស្សនកិច្ចសារព័ត៌មានរយៈពេលប្រាំថ្ងៃទៅកាន់តំបន់ព្រៃ ទេសភាពខ្ពង់រាបភាគខាងកើត​
ក្រសួងបរិស្ថាននិងក្រុមមគ្គុទ្ទេសក៍ទេសចរណ៍បង្កើនកិច្ចសហការគ្រប់គ្រងទេសចរណ៍នៅតាមតំបន់ការពារធម្មជាតិ
ថ្ងៃ សុក្រ, 15 មករា, 2021 ក្រសួងបរិស្ថាននិងក្រុមមគ្គុទ្ទេសក៍ទេសចរណ៍បង្កើនកិច្ចសហការគ្រប់គ្រងទេសចរណ៍នៅតាមតំបន់ការពារធម្មជាតិ