ការអប់រំផ្សព្វផ្សាយអំពីអត្ថប្រយោជន៍សត្វព្រៃ និងជីវៈចម្រុះ ជូនសិស្ស នៅដែនជម្រកសត្វព្រៃកែវសីមា
ថ្ងៃ អាទិត្យ, 1 ធ្នូ, 2019ការអប់រំផ្សព្វផ្សាយអំពីអត្ថប្រយោជន៍សត្វព្រៃ និងជីវៈចម្រុះ ជូនសិស្ស នៅដែនជម្រកសត្វព្រៃកែវសីមា
________________
នៅថ្ងៃអាទិត្យ ៥កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ មន្រ្តីបរិស្ថានដែនជំរកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី បានសម្របសម្រួលជាមួយលោកនាយកសាលាស្រែអុី និងអាជ្ញាធរឃុំ បានចុះអប់រំផ្សព្វផ្សាយបរិស្ថាន អំពីអត្ថប្រយោជន៍សត្វព្រៃ និងជីវៈចម្រុះ ជូនដល់សិស្សានុសិស្ស ប្រមាណចំនួន ១០០នាក់។ ហេីយនៅល្ងាចថ្ងៃដដែរ ក្រុមការងារ បានដាក់បញ្ចាំងវីដេអូខ្នាតតូច ស្តីពីកេរមរតកធម្មជាតិរបស់ប្រទេសកម្ពុជាជូនបងប្អូនប្រជាពលរដ្ឋនៅភូមិស្រែអុី ដេីម្បីទស្សនាកំសាន្តផងដែរ។
ព័ត៌មានបន្ថែម
ថ្ងៃ សុក្រ, 15 មករា, 2021
ទស្សនកិច្ចសារព័ត៌មានរយៈពេលប្រាំថ្ងៃទៅកាន់តំបន់ព្រៃ ទេសភាពខ្ពង់រាបភាគខាងកើត
ថ្ងៃ សុក្រ, 15 មករា, 2021
ក្រសួងបរិស្ថាននិងក្រុមមគ្គុទ្ទេសក៍ទេសចរណ៍បង្កើនកិច្ចសហការគ្រប់គ្រងទេសចរណ៍នៅតាមតំបន់ការពារធម្មជាតិ