នារសៀលថ្ងៃសៅរ៍ ៤កើត ខែ មិគសិរ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ២០១៩ លោកស្រី មាស ច័ន្ទធីតា អគ្គនាយករង នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានចូលរួមកម្មវិធីប្រជុំយុវជនលើកទី៦ រួមជាមួយកម្មវិធី ប្រគល់ «ទឹកស្អាត ដបទឹកមេត្រីភាព» លើកទី២ នៅសាលាបឋមសិក្សាព្រែកប្រាក្រោម នៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

កម្មវិធីនេះរៀបចំដោយអង្គការសម្ព័ន្ធសកលសន្តិភាព-កម្ពុជា និងអង្គការមូលនិធិសកល និងមានការសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្រសួងបរិស្ថាន រួមជាមួយនឹងអជ្ញាធរមូលដ្ឋាន យុវជនស្ម័គ្រចិត្ត និងសិស្សានុសិស្ស ជាច្រើននាក់។

សូមបញ្ជាក់ថា កម្មវិធីនេះប្រព្រឹត្តទៅ ជាមួយពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ម៉ាស៊ីនចម្រោះទឹកស្អាត ដែលអង្គការបានផ្តល់អោយសាលារៀនដើម្បីលើកកម្ពស់សុខភាពសិស្ស និងចូលរួមកាត់បន្ថយការប្រើប្រាសដបប្លាស្ទិកនៅតាមសាលារៀន។

ព័ត៌មានបន្ថែម

មន្ត្រីរាជការក្រសួងបរិស្ថានសរុប៨៩៣ ចាក់វ៉ាក់សាំងដូសទី២ ថ្ងៃទី១៥-១៦និង១៧ខែមេសា ដែលជាវ៉ាក់សាំងកាតព្វកិច្ចរបស់មន្រ្តីរាជការគ្រប់ៗរូប
ថ្ងៃ ព្រហស្បតិ៍, 15 មេសា, 2021 មន្ត្រីរាជការក្រសួងបរិស្ថានសរុប៨៩៣ ចាក់វ៉ាក់សាំងដូសទី២ ថ្ងៃទី១៥-១៦និង១៧ខែមេសា ដែលជាវ៉ាក់សាំងកាតព្វកិច្ចរបស់មន្រ្តីរាជការគ្រប់ៗរូប
ក្រសួងបរិស្ថានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកទី២(ដូសទី២) ជូនមន្រ្តីរាជការក្រោមឱវាទ
ថ្ងៃ ព្រហស្បតិ៍, 15 មេសា, 2021 ក្រសួងបរិស្ថានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកទី២(ដូសទី២) ជូនមន្រ្តីរាជការក្រោមឱវាទ
ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងបរិស្ថាន គោរពជូនពរបងប្អូនប្រជាពលរដ្ឋកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ថ្ងៃ ចន្ទ, 12 មេសា, 2021 ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងបរិស្ថាន គោរពជូនពរបងប្អូនប្រជាពលរដ្ឋកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ