កម្ពុជា និងហុងគ្រី ពិនិត្យមើលកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងទឹកកខ្វក់នៅតាមទីក្រុង
…………………………..
ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ តំណាង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នារសៀលថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងបរិស្ថាន បានទទួលជួបជាមួយលោក Zoltan Gyorgy Horvath តំណាងស្ថានទូតហុងគ្រី ប្រចាំកម្ពុជា ដើម្បីពិភាក្សាលើកិច្ចសហប្រត្តិបត្តិការលើវិស័យបរិស្ថានរវាងប្រទេសទាំងពីរកម្ពុជា-ហុងគ្រី។ ក្នុងជំនួបនេះ ភាគីទាំងពីរ បានពិភាក្សាផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ និងរៀបចំឱ្យមានអាងប្រព្រឹត្តកម្មសម្អាតទឹកកខ្វក់។ សូមបញ្ជាក់ថា ដោយមានមតិការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងបរិស្ថាន និងប្រទេសហុងគ្រី នឹងមានរៀបចំកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីអនុវត្តគម្រោងសាកល្បង ដោះស្រាយបញ្ហាទឹកកខ្វក់ក្នុងទីក្រុងនៅតាមបណ្តាខេត្តមួយចំនួន។

 

ព័ត៌មានបន្ថែម

កិច្ចប្រជុំគណៈកម្មការអន្តរក្រសួងលើសេចក្តីព្រាងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប ២០២០-២០៣៥
ថ្ងៃ ពុធ, 8 កក្កដា, 2020 កិច្ចប្រជុំគណៈកម្មការអន្តរក្រសួងលើសេចក្តីព្រាងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប ២០២០-២០៣៥
រមណីយដ្ឋានថ្ងៃបាំងឆ័ត្រ ខេត្តកែប៖ ការរៀបចំសេដ្ឋកិច្ចចក្រាជាការចូលរួមចំណែកកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងសំណល់ និងការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព
ថ្ងៃ ចន្ទ, 6 កក្កដា, 2020 រមណីយដ្ឋានថ្ងៃបាំងឆ័ត្រ ខេត្តកែប៖ ការរៀបចំសេដ្ឋកិច្ចចក្រាជាការចូលរួមចំណែកកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងសំណល់ និងការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព
ក្រុមការងារអន្តរក្រសួងពិនិត្យលើការចុះកំណត់តំបន់ស្ថានីយបុរាណនៅខេត្តតាកែវ
ថ្ងៃ ចន្ទ, 6 កក្កដា, 2020 ក្រុមការងារអន្តរក្រសួងពិនិត្យលើការចុះកំណត់តំបន់ស្ថានីយបុរាណនៅខេត្តតាកែវ