ព្រឹត្តិការណ៍ម៉ូតូរ៉ាដអង្គរ Motorrad Angkor Festival ចូលរួមផ្សព្ធផ្សាយពីអរិយធម៌ វប្បធម៌ និងកិច្ចគាំពារបរិស្ថាននៅលើទឹកដីអង្គរ

ក្នុងសន្និសីទសារព័ត៌មានស្តីពីព្រឹត្តិការណ៍ម៉ូតូរ៉ាដអង្គរ ឆ្នាំ២០១៩ Motorrad Angkor Festival ២០១៩ នាព្រឹកថ្ងៃសៅរ៍ ៤កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីស្នាក់ការគណកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថាព្រឹត្តិការណ៍ Motorrad Angkor Festival រៀបចំឡើងនៅលើទឹកដីអង្គរ រួមចំណែកសំខាន់ចូលរួមផ្សព្ធផ្សាយពីអរិយធម៌ វប្បធម៌ និងការការពារបរិស្ថាន ជាពិសេសចូលរួមផ្សព្វផ្សាយពីការកាត់បន្ថយកាកសំណល់ប្លាស្ទិក និងទុកដាក់សំណល់ឱ្យបានត្រឹមត្រូវបានបទដ្ឋានបច្ចេកទេស។ ជាមួយគ្នានេះ ឯកឧត្តម រដ្ឋលេខាធិការ បានបន្ថែមថា ក្រសួងបរិស្ថានគ្រោងរៀបចំតំបន់អង្គរ ជាតំបន់គ្មានប្លាស្ទីក ផងដែរ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ម៉ូតូរ៉ាដអង្គរ ឆ្នាំ២០១៩ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងលើកស្ទួយវិស័យទេសចរណ៍កីឡា ការអប់រំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក សកម្មភាពសប្បុរសធម៌ និងជាពិសេសលើកទឹកចិត្តដល់កីឡាករ និងអ្នកចូលរួមឱ្យស្រលាញ់បរិស្ថាន កាត់បន្ថយការប្រើប្រាស់ប្លាស្ទិកផងដែរ។ ព្រឹត្តិការណ៍ម៉ូតូរ៉ាដអង្គរនេះ នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៦-០៨ ខែធ្នូ ឆ្នាំ២០១៩ នៅក្រុងសៀមរាប អង្គរ ខេត្តសៀមរាប។ នេះជាការជួបជុំក្រុមអ្នកជិះ និងអ្នកស្រឡាញ់ម៉ូតូដ៏ធំដំបូងគេនៅកម្ពុជា មកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន ប្រទេសចិន និងប្រទេសផ្សេងទៀតផងដែរ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ម៉ូតូរ៉ាដអង្គរ រៀបចំដោយក្លឹប BMW Motorcycle Club Cambodia និងសហព័ន្ធយានយន្តកម្ពុជា សហការជាមួយក្រុមហ៊ុន KHB Media Plc ក្រុមហ៊ុន Khmer Ads Zone និងក្រុមហ៊ុនទេសចរណ៍ All Dreams និងមានការគាំទ្រដោយក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រដ្ឋបាលខេត្តសៀមរាប និងដៃគូសហការមួយចំទៀត៕

ព័ត៌មានបន្ថែម

កិច្ចប្រជុំ ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលេីការគ្រប់គ្រងសំណល់រឹង​ និងប្លាស្ទីក​ ការគ្រប់គ្រងតំបន់ទេសភាពនិងទេសចរណ៍ធម្មជាតិ​ និងការពង្រឹងភាពធន់នឹងអាកាសធាតុ​សម្រាប់តំបន់ឆ្នេរនិងតំបន់ដីសណ្តមេគង្គ
ថ្ងៃ ព្រហស្បតិ៍, 5 ធ្នូ, 2019 កិច្ចប្រជុំ ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលេីការគ្រប់គ្រងសំណល់រឹង​ និងប្លាស្ទីក​ ការគ្រប់គ្រងតំបន់ទេសភាពនិងទេសចរណ៍ធម្មជាតិ​ និងការពង្រឹងភាពធន់នឹងអាកាសធាតុ​សម្រាប់តំបន់ឆ្នេរនិងតំបន់ដីសណ្តមេគង្គ
លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការ និងជាប្រធានគណកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន និងក្រុមការងារ បាននាំយកថវិកាក្រសួងបរិស្ថានចំនួន ២ម៉ីនដុល្លារ អាមេរិក ដើម្បីបរិច្ចាគ ជូនមូលនិធិមន្ទីរពេទ្រគន្ធបុប្ផា
ថ្ងៃ ព្រហស្បតិ៍, 5 ធ្នូ, 2019 លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការ និងជាប្រធានគណកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន និងក្រុមការងារ បាននាំយកថវិកាក្រសួងបរិស្ថានចំនួន ២ម៉ីនដុល្លារ អាមេរិក ដើម្បីបរិច្ចាគ ជូនមូលនិធិមន្ទីរពេទ្រគន្ធបុប្ផា
ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន​ បានអញ្ជើញចូលរួមប្រជុំគណៈកម្មការជាតិលើកទី២ ដើម្បីពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ឆ្នាំ២០២០
ថ្ងៃ ព្រហស្បតិ៍, 5 ធ្នូ, 2019 ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន​ បានអញ្ជើញចូលរួមប្រជុំគណៈកម្មការជាតិលើកទី២ ដើម្បីពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ឆ្នាំ២០២០