សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងមាតិកាសៀវភៅអប់រំ បរិស្ថានសម្រាប់កុមារតូច

ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយក​នៃអគ្គនាកដ្ឋានចំណេះដឹ​ងនិងព័ត៌មានបរិស្ថាន​ អញ្ជេីញ​បើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងមាតិកាសៀវភៅអប់រំ បរិស្ថាន សម្រាប់កុមារតូចនៅទីស្តីការក្រសួងបរិស្ថាន ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

ឯកឧត្តម ជួប ប៉ារីស៍ មានប្រសាសន៍ថាក្រសួងបរិស្ថាន ជាសេនាធិការ ឱ្យរាជរដ្ឋាភិបាល កម្ពុជា និងមានតួនាទី ជា អ្នករៀបចំ គោលនយោបាយផង អ្នកសម្របសម្រួល អនុវត្ត ផង ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងកិច្ច គាំពារ បរិស្ថាន ការអភិរក្សជីវៈចម្រុះ ការ ប្រើប្រាស់​ធនធានធម្មជាតិឱ្យមាននិរន្តរភាព និងការរស់នៅដោយចីរភាព។ ជាមួយ​គ្នានេះ​ក្រសួងបរិស្ថាន​បានយកចិត្តទុកដាក់​លេីកកម្ពស់អាហាររូបឧបត្ថម្ភដល់ កុមារតូចឱ្យបានគ្រប់គ្រាន់ និងសុខភាពល្អ។ ការអប់រំបរិស្ថានសម្រាប់កុមារតូច ពិតជាមានសារៈ សំខាន់ ដូចមាន ចែ ង ក្នុងគោលនយោ បាយកិច្ចគាំពារស្រ្តី និងកុមារ របស់ក្រសួងបរិស្ថាន។ ឯកឧត្តម​ បានបន្ថែម​ថា​ការអប់រំបរិស្ថានដល់កុមារពិតជាមានសារៈសំខាន់ដល់ ការគិតពិចារណា និងការកែប្រែឥរិយាបថជាវិជ្ជមានរបស់ពួកគេចំពោះបរិស្ថាន និងបញ្ហាប្រឈមនានា ជាពិសេសវាអាចចូលរួមលើក កម្ពស់ ចំណេះដឹង បណ្តុះឆន្ទះ សេចក្តី ស្រលាញ់ របស់កុមារ ចំពោះការអភិរក្ស ធនធានធម្មជាតិ និងជីវៈចម្រុះ កិច្ចគាំពារបរិស្ថាន និងជាពិសេសការឆ្លើយ តប របស់ ពួកគាត់ចំពោះបញ្ហាបរិស្ថាននានា សម្រាប់ពេលបច្ចុប្បន្ន និងពេល អនាគត សំដៅសម្រេចឱ្យបាននៅការរស់នៅប្រកបដោយចរីភាព។

ឯកឧត្តម បញ្ជាក់ទៀតថា សៀវភៅអប់រំ កុមារ សម្រាប់កុមារតូចនេះនឹង ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្ត គោលនយោបាយ ជាតិ ស្តីពីការគាំពារ និងអភិវឌ្ឍន៍ កុមារ តូចរបស់រាជរដ្ឋាភិបាលកម្ពុជាបានចែងយ៉ាង ច្បាស់ពីសារៈ សំខាន់នៃកិច្ចគាំពារកុមារតូចដើម្បីជាគុណប្រយោជន៍ដល់អនាគតរបស់កុមារតូចៗ ក្នុងការ ក្លាយ ខ្លួនទៅជាសសរទ្រូងនៃប្រទេសជាតិ។ វ័យកុមារតូចរាប់ចាប់ពីចាប់កំណើតរហូត ដល់ ដំណាក់ កាលចូលរៀនកម្រិតមតេ្តយ្យសិក្សា ហើយដំណាក់ កាលនេះកុមារមានកា រ វិវឌ្ឍយ៉ាង ឆាប់រហ័សទាំងផ្នែករាងកាយ និងស្មារតី ដែលកត្តាទាំងអស់នេះជះឥទិ្ធពល ចំពោះ ឥរិយាបថ ចំណេះដឹង និងផ្នត់គំនិតរបស់កុមារ។

ព័ត៌មានបន្ថែម

មន្ទីរបរិស្ថាន​ខេត្ត​រតនគិរី​៖​ កូនដំរី​ ០១ក្បាល​ បានងាប់នៅក្នុងទឹកអូរលាវ
ថ្ងៃ ពុធ, 15 មករា, 2020 មន្ទីរបរិស្ថាន​ខេត្ត​រតនគិរី​៖​ កូនដំរី​ ០១ក្បាល​ បានងាប់នៅក្នុងទឹកអូរលាវ
ឯកឧត្តម សាយ សំអាល់ អញ្ជើញជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា
ថ្ងៃ អង្គារ, 14 មករា, 2020 ឯកឧត្តម សាយ សំអាល់ អញ្ជើញជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានចូលរួមជាអធិបតីកម្មវិធីស្រឡាញ់បរិស្ថានរៀបចំឡើងដោយក្រុមនិស្សិតស្ម័គ្រចិត្តមកពីប្រទេសកូរ៉េខាងត្បូង និងសិស្សានុសិស្សនៅសាលាបឋមសិក្សាព្រែកព្នៅ
ថ្ងៃ ចន្ទ, 13 មករា, 2020 ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានចូលរួមជាអធិបតីកម្មវិធីស្រឡាញ់បរិស្ថានរៀបចំឡើងដោយក្រុមនិស្សិតស្ម័គ្រចិត្តមកពីប្រទេសកូរ៉េខាងត្បូង និងសិស្សានុសិស្សនៅសាលាបឋមសិក្សាព្រែកព្នៅ