ឯកឧត្ដម រត្ន័ វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹងនាំក្នុងវគ្គបណ្ដុះបណ្ដាលស្តីពី “ការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងកសាងសំណុំរឿងបទល្មើសធនធានធម្មជាតិ” នៅក្នុងស្នាក់ការកែវសីម៉ា ខេត្តមណ្ឌលគិរី
ថ្ងៃ អង្គារ, 19 វិច្ឆិកា, 2019នៅរសៀល ថ្ងៃព្រហស្បតិ៍ ២កេីត មិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃ២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្ដម រត្ន័ វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹងនាំក្នុងវគ្គបណ្ដុះបណ្ដាលស្តីពី “ការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងកសាងសំណុំរឿងបទល្មើសធនធានធម្មជាតិ” នៅក្នុងស្នាក់ការកែវសីម៉ា ខេត្តមណ្ឌលគិរី។
ឯកឧត្តម បានជំរុញឱ្យមានការអនុវត្តច្បាប់ បន្ថែមទៀត និងស្វែងយល់អំពីលិខិតបទដ្ឋានគតិយុត្តិទាំងឡាយដែលទាក់ទងទៅនឹងកិច្ចការពារថែរក្សា អភិរក្សជីវចម្រុះ និងធនធានធម្មជាតិ។ លើសពីនេះ ឯកឧត្ដម សូមឱ្យមានការសហការរវាងកងកំលាំងទាំងអស់ជាពិសេស មន្ត្រីឧទ្យានុរក្ស មន្ត្រីនគរបាល មន្ត្រីកងរាជអាវុធហត្ថ ក្នុងការតាំងចិត្តចូលរួមបង្រ្គាបទប់ស្កាត់បទល្មើសដែលមាននៅក្នុងតំបន់ការពាររបស់យើង។ បន្ថែមពីលើនេះឯកឧត្ដម បានលើកឡើងអំពីការរិះរកវិធីដើម្បីបង្កើនមុខរបរដល់មន្រ្តីឧទ្យានុរក្ស និងប្រជាសហគមន៍ដែលរស់នៅក្នុងតំបន់ការពារធនធានធម្មជាតិឱ្យមានជីវភាពប្រសើរឡើង និងរួមគ្នាការពារធនធានធម្មជាតិរបស់យើងវិញ។