កិច្ចប្រជុំលើកទី៩ របស់គណៈកម្មាធិការដឹកនាំ ស្តីពីសន្តិសុខស្បៀង និងការប្រែប្រួលអាកាសធាតុ
—————————————-

នៅទីក្រុងបូហ្គោ ប្រទេសឥណ្ឌូនេស៊ី ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គលេខាធិការរង និងលោក លៀង សុផល បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៩ របស់គណៈកម្មាធិការដឹកនាំ ស្តីពីសន្តិសុខស្បៀង និងការប្រែប្រួលអាកាសធាតុចាប់ពីថ្ងៃទី២៦-២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ រួមជាមួយប្រធាន ឬតំណាងឧត្តមមន្ត្រីអាស៊ាន និងក្រុមការងារអាស៊ានពាក់ព័ន្ធសរុបចំនួន៣០ នាក់។ កិច្ចប្រជុំនេះ ពិនិត្យពិភាក្សាលើ ១)បច្ចុប្បន្នភាពកម្មវិធីនិងគំនិតផ្តួចផ្តើមរបស់ក្រុមការងារអាស៊ាន និងស្ថាប័នអពាក់ព័ន្ធតាមវិស័យ ដើម្បីគាំទ្រក្របខ័ណ្ឌការងារពហុបំណងអាស៊ាន ស្តីពីវិស័យកសិកម្ម និងព្រៃឈើ ជាមួយនឹងការប្រែប្រួលអាកាសធាតុ ដើម្បីសន្តិសុខស្បៀង ២)ក្របខណ័្ឌសន្តិសុខស្បៀងចម្រុះអាស៊ាននិងផែនការយុទ្ធសាស្ត្រ និង៣)គម្រោងកម្មវិធីអន្តរវិស័យ។ បន្ទាប់ពីបានពិភាក្សាផ្លាស់ប្តូរ និងចែករំលែកពីបទសោធន៍ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរួចមក អង្គប្រជុំ បានឯកភាពគ្នាផ្តល់ជាអនុសាសន៍មួយចំនួន ដូចខាងក្រោម៖
១.ប្រធានបទសំខាន់ៗ ដែលរួមមាន ការប្រែប្រួលអាកាសធាតុ កសិកម្ម ព្រៃឈើ ការអភិវឌ្ឍជនបទ ការស្រាវជ្រាវវិទ្យាសាស្ត្រ និងកសិ-អេកូទេសចរណ៍ សម្រាប់សន្តិសុខស្បៀង នឹងត្រូវបន្តយកទៅពិនិត្យពិចារណា និងពិភាក្សាបន្ថែមនៅកំរិតថ្នាក់ក្រុមការងារ ឧត្តមមន្រ្តី និងរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន ដើម្បីបន្ស៊ីការងារគ្នា។
២.ក្រុមការងារកសិកម្ម និងព្រៃឈើអាស៊ាន នឹងពិនិត្យឡើងវិញនូវក្របខណ័្ឌការងារ និងអាណត្តរបស់ខ្លួន ដើម្បីសម្របសម្រួលជាមួយក្រុមការងារអាស៊ានពាក់ព័ន្ធ។
៣.លេខាធិការដ្ឋានអាស៊ាន នឹងបន្តសម្របសម្រួលរៀបចំឯកសាររបាយការណ៍លទ្ធផលនៃកិច្ចប្រជុំ និងស្នើសុំធាតុចូលបន្ថែមពីសមាជិក មុនពេលដាក់ឆ្លងថ្នាក់ឧត្តមមន្រ្តី និងរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន ពិនិត្យសម្រេច។
៤.គណៈកម្មាធិការ នឹងត្រូវរៀបចំកិច្ចប្រជុំនាខែកក្កដា ឆ្នាំ២០២០ ខាងមុខ ដើម្បីពិនិត្យវាយតម្លៃ និងបូកសរុបលទ្ធផលឡើងវិញក្នុងរៀបចំទិសដៅ និងផែនការការងារឆ្នាំ២០២៥។

ព័ត៌មានបន្ថែម

មន្ទីរបរិស្ថាន​ខេត្ត​រតនគិរី​៖​ កូនដំរី​ ០១ក្បាល​ បានងាប់នៅក្នុងទឹកអូរលាវ
ថ្ងៃ ពុធ, 15 មករា, 2020 មន្ទីរបរិស្ថាន​ខេត្ត​រតនគិរី​៖​ កូនដំរី​ ០១ក្បាល​ បានងាប់នៅក្នុងទឹកអូរលាវ
ឯកឧត្តម សាយ សំអាល់ អញ្ជើញជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា
ថ្ងៃ អង្គារ, 14 មករា, 2020 ឯកឧត្តម សាយ សំអាល់ អញ្ជើញជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានចូលរួមជាអធិបតីកម្មវិធីស្រឡាញ់បរិស្ថានរៀបចំឡើងដោយក្រុមនិស្សិតស្ម័គ្រចិត្តមកពីប្រទេសកូរ៉េខាងត្បូង និងសិស្សានុសិស្សនៅសាលាបឋមសិក្សាព្រែកព្នៅ
ថ្ងៃ ចន្ទ, 13 មករា, 2020 ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានចូលរួមជាអធិបតីកម្មវិធីស្រឡាញ់បរិស្ថានរៀបចំឡើងដោយក្រុមនិស្សិតស្ម័គ្រចិត្តមកពីប្រទេសកូរ៉េខាងត្បូង និងសិស្សានុសិស្សនៅសាលាបឋមសិក្សាព្រែកព្នៅ