ថ្ងៃព្រហស្បតិ៍្ត​ ២កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម សូ ខនឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានគណៈកម្មាធិការមូលនិធិ​បរិស្ថាន​និងសង្គម និងឯកឧត្តម វង្ស សណ្តាប់ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានគណៈកម្មាធិការមូលនិធិ​បរិស្ថាននិងសង្គម​ បានដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០១៩ និងទិសដៅបន្ត ព្រមទាំងឆ្លងសេចក្តីព្រាងសៀវភៅណែនាំអំពីប្រតិបត្តិការជំនួយសម្រាប់មូលនិធិបរិស្ថាន​ និងសង្គម ដែលមានសមាសភាពចូលរួមពីសមាជិក​សមាជិកានៃគណៈកម្មាធិការមូលនិធិ​បរិស្ថាន និងសង្គម(គ.ម.ប.ស.) និងលេខាធិការដ្ឋាន​ គ.ម.ប.ស.។

ជា​លទ្ធផល​ អង្គប្រជុំ​ បានសម្រេច​ ដូចខាងក្រោម៖
១. បានអនុម័តលើរបាយការណ៍​ប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០​ របស់លេខាធិការដ្ឋាននៃគ.ម.ប.ស.
២. ជំរុញកែសម្រួលសេចក្តីព្រាងអនុក្រឹត្យ​ស្តីពីវិសោធនកម្មមូលនិធិ​បរិស្ថាន​ និងសង្គម
៣.​ ជំរុញកែសម្រួលសេចក្តីព្រាងប្រកាស​ស្តីពីការកំណត់តម្លៃបង់មូលនិធិ​បរិស្ថាន​ និងសង្គម
៤.​ ជំរុញកែសម្រួលសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីនីតិប្រកាសដាក់ឱ្យប្រើប្រាស់សៀវភៅណែនាំអំពី​ប្រតិបត្តិការជំនួយ សម្រាប់មូលនិធិ​បរិស្ថាន​ និងសង្គម
៥. មតិអង្គប្រជុំ​ បានគាំទ្រឱ្យបង្កើតរូបសញ្ញាសំគាល់(logo) របស់មូលនិធិ​បរិស្ថាន​ និងសង្គម៕

ព័ត៌មានបន្ថែម

ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានទទួលជួបឯកឧត្តម Sudirman Haseng ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណៈរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
ថ្ងៃ សុក្រ, 15 មករា, 2021 ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានទទួលជួបឯកឧត្តម Sudirman Haseng ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណៈរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
ទស្សនកិច្ចសារព័ត៌មានរយៈពេលប្រាំថ្ងៃទៅកាន់តំបន់ព្រៃ ទេសភាពខ្ពង់រាបភាគខាងកើត​
ថ្ងៃ សុក្រ, 15 មករា, 2021 ទស្សនកិច្ចសារព័ត៌មានរយៈពេលប្រាំថ្ងៃទៅកាន់តំបន់ព្រៃ ទេសភាពខ្ពង់រាបភាគខាងកើត​
ក្រសួងបរិស្ថាននិងក្រុមមគ្គុទ្ទេសក៍ទេសចរណ៍បង្កើនកិច្ចសហការគ្រប់គ្រងទេសចរណ៍នៅតាមតំបន់ការពារធម្មជាតិ
ថ្ងៃ សុក្រ, 15 មករា, 2021 ក្រសួងបរិស្ថាននិងក្រុមមគ្គុទ្ទេសក៍ទេសចរណ៍បង្កើនកិច្ចសហការគ្រប់គ្រងទេសចរណ៍នៅតាមតំបន់ការពារធម្មជាតិ