នារសៀលថ្ងៃសុក្រ ១១រោច ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង២:៣០នាទី នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំក្រុមការងារប្រជុំពិភាក្សាត្រៀមរៀបចំកម្មវីធីចុះបំពេញទស្សនកិច្ចជាលក្ខណៈអន្តរក្រសួង ដើម្បីចុះពិនិត្យស្ថានភាពគ្រប់គ្រងដែនជម្រក
សត្វព្រៃ«ព្រៃឡង់» និងសួរសុខទុក្ខមន្ត្រីឧទ្យានុរក្ស និងប្រជាសហគមន៍មូលដ្ឋានក្នុងដែនជម្រកសត្វព្រៃ « ព្រៃឡង់ » នៅស្នាក់ការព្រះអាទិត្យ ឃុំមានរិទ្ធិ ស្រុកសណ្តាន់ ខេត្តកំពង់ធំដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយនឹងមានការចូលរួមពីស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងអន្តរក្រសួង អាជ្ញាធរដែនដីពាក់ព័ន្ធ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម រ័ត្ន វិរៈ អនុរដ្ឋលេខាធិកា ,ឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ ,ឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន,ឯកឧត្តមនាយកខុទ្ទកាល័យ និងមន្រ្តីជំនាញសរុប១២នាក់។
និងនៅវេលាម៉ោង៤:០០រសៀលថ្ងៃដដែល ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំក្រុមការងារប្រជុំជាមួយតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ទិន ពន្លក អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សជាតិអភិវឌ្ឍន៍ដោយចីរភាព និងមន្រ្តីជំនាញតំណាងនាយកដ្ឋានសេដ្ឋកិច្ចបៃតង សរុប៩នាក់។
កិច្ចប្រជុំនេះមានគោលបំណងពិភាក្សាពីៈ
– បញ្ហាប្រឈមនៃការតម្លើងបន្ទះថាមពលពន្លឺព្រះអាទិត្យនៅលើដំបូលក្រសួងបរិស្ថាន
– បញ្ហាប្រឈមទាក់ទងនឹងការអនុវត្តច្បាប់ស្តីពីការតភ្ជាប់ប្រព័ន្ធពន្លឺព្រះអាទិត្យចូលទៅក្នុងបណ្តាញជាតិរបស់អាជ្ញាធរអគ្គិសនីកម្ពុជា(EAC) និងអគ្គិសនីកម្ពុជា(EDC)។
ទន្ទឹមនឹងនេះខាង UNDP បានធ្វើបទបង្ហាញ និងពន្យល់ពីផលប៉ះពាល់បន្ទាប់ពីធ្វើការតភ្ជាប់បណ្តាញរួច នឹងធ្វើអោយមានការខាតបង់រិតតែច្រើនឡើងពីការតម្លើងពន្លឺព្រះអាទិត្យនេះដែលវានឹងធ្វើអោយមានការចំណាយទ្វេរដងដោយសារតែច្បាប់តម្រូវអោយបង់ចំនួនប្រាក់ទៅតាមការកំណត់នៅក្នុងច្បាប់ថ្មីរបស់អាជ្ញាធរអគ្គិសនីកម្ពុជា( EAC) និងអគ្គិសនីកម្ពុជា(EDC)។

ព័ត៌មានបន្ថែម

កម្មវិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទីរបស់ក្រុមប្រឹក្សាឃុំក្នុងការចូលរួមគ្រប់គ្រងតំបន់ការពារធម្មជាតិ
ថ្ងៃ ពុធ, 25 វិច្ឆិកា, 2020 កម្មវិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទីរបស់ក្រុមប្រឹក្សាឃុំក្នុងការចូលរួមគ្រប់គ្រងតំបន់ការពារធម្មជាតិ
កិច្ចប្រជុំតាមប្រព័ន្ធអនឡាញស្ដីពី ការវាយតម្លៃសេវាកម្មអេកូឡូស៊ី​នៅកម្ពុជា
ថ្ងៃ ពុធ, 25 វិច្ឆិកា, 2020 កិច្ចប្រជុំតាមប្រព័ន្ធអនឡាញស្ដីពី ការវាយតម្លៃសេវាកម្មអេកូឡូស៊ី​នៅកម្ពុជា
ពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងអនុវត្តន៍ «គម្រោងទប់ស្កាត់នឹងសំណល់ប្លាស្ទិកក្នុងសមុទ្រនៅកម្ពុជា»
ថ្ងៃ ពុធ, 25 វិច្ឆិកា, 2020 ពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងអនុវត្តន៍ «គម្រោងទប់ស្កាត់នឹងសំណល់ប្លាស្ទិកក្នុងសមុទ្រនៅកម្ពុជា»